បរទេស: ជាអត្ថបទក៏គួរឲ្យភ្ញាក់ផ្អើលមួយដោយ USA Today ចេញផ្សាយនៅព្រឹក ថ្ងៃអាទិត្យ ទី២៧ខែតុលានេះ ដោយបានសរសេរថា វត្ថុដ៏ចម្លែកមួយដែលបានធ្លាក់ ពីលើផ្ទះរបស់បុរសជនជាតិអាមេរិក មានឈ្មោះថា Tommy Woosleyកាលពីថ្ងៃសៅរ៍ ទី១៣ខែតុលាកន្លងមកនោះ ត្រូវបានធ្វើការអះអាងហើយ ដោយទីភ្នាក់ងារ អាកាសចរណ៍ របស់អាមេរិកថាវាមិនមែនជាបំណែក នៃប្រភេទយន្តហោះណាឡើយ។
លោក Woosleyដែលជាម្ចាស់ផ្ទះបានពិពណ៍នាថា វត្ថុចម្លែកនេះមានរូបរាងចម្លែក មិនដឹងជាអ្វីឲ្យប្រាកដ មានទំហំត្រង់ចំណុចមូលប្រមាណជា ២អ៊ិញ ខណៈដែលត្រង់ ចំណុចទ្រវែង មានប្រវែងប្រមាណជា១០អ៊ិញ ត្រូវបានលោកប្រទះឃើញជាប់ ទៅនឹង ជញ្ជាំងផ្ទះរបស់ខ្លួន តាំងតែពីថ្ងៃសៅរ៍ទី១៣ ខែតុលាកន្លងមក។
អាជ្ញាធរក្នុងតំបន់ បាននាំគ្នាសង្ស័យថាជាបំណែក របស់យន្តហោះ ប៉ុន្តែជាលទ្ធផល ភ្នាក់ងារ អាកាសចរណ៍អាមេរិក ក្រោយការត្រួតពិនិត្យបានបញ្ជាក់ច្បាស់ថា មិនមែនជា បំណែកយន្តហោះឡើយ ហើយត្រឡប់ការសង្ស័យថា នេះជាបំណែកដែលអាចខ្ទាត ចេញពីផ្លូវរថភ្លើងដែលមានទីតាំង ស្ថិតនៅក្បែរផ្ទះរបស់លោក Woosleyទៅវិញនោទេ៕
ប្រែសម្រួល:ស៊ុនលី