ខណៈពេលដែលមានការនិយាយតៗគ្នាថា មានហេតុផលជាច្រើនដែលយើងគួរទៅលេងតៃវ៉ាន់ឲ្យបានម្ដង ដោយសារទេសភាពទីក្រុង និងធម្មជាតិដ៏ស្រស់ស្អាត។ កោះដែលមានផ្ទៃដី ៣៦ ១៩៣គីឡូម៉ែត្រការ៉េនេះ សម្បូរទៅដោយកន្លែងកម្សាន្ដដូចជាឡើងភ្នំ, បោះតង់, អ៊ុំទូកតាមទន្លេ និងសកម្មភាពជាច្រើនទៀតដែលទាក់ទាញភ្ញៀវទេសចរទៅលេងម្ដងហើយ ចង់ទៅម្ដងទៀត។
ខាងក្រោមនេះ គឺជា ៥កន្លែងស្រស់ស្អាតបំផុតនៅតៃវ៉ាន់ មិនគួររំលង ៖
១. តំបន់ Alishan

កន្លែងដែលទេសចរភាគច្រើន មិនរំលងនៅតៃវ៉ាន់ គឺភ្នំខ្ពស់បំផុតនៃតំបន់ជួរភ្នំ Ali ឈ្មោះ Datashan មានកម្ពស់ដល់ ២ ៦៦៣ម៉ែត្រ។ ភ្នំនេះមានទេសភាពស្រស់ស្អាតបំផុត ដែលអំណោយផលដល់អ្នកចូលចិត្តថតរូបទេសភាពស្អាតៗ។
២. បឹងព្រះអាទិត្យ ព្រះចន្ទ

បឹងព្រះអាទិត្យ ព្រះចន្ទគឺជាបឹងធំជាងគេបំផុតនៅកោះតៃវ៉ាន់ ដែលជាតំបន់កុលសម្ព័ន្ធ Thao រស់នៅ។ ទេសចរភាគច្រើនសម្រុកនាំគ្នាទៅទីនោះ នៅព្រឹកព្រលឹមដើម្បីមើលថ្ងៃរះដ៏ស្រស់ស្អាតរំលេចលើផ្ទៃបឹង។
៣. អគារខ្ពស់មើលទេសភាព Datunshan

នៅទីនេះ ទេសចរអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងតៃប៉ិស្ថិតក្រោមពពកអមដោយជួរភ្នំដ៏ស្រស់ស្អាត។
៤. តំបន់ជួរភ្នំកណ្ដាល

តំបន់ជួរភ្នំកណ្ដាល គឺជាជួរភ្នំមួយក្នុងចំណោមប្រាំនៅតៃវ៉ាន់។ ជាមួយនឹងទេសភាពពពកដ៏ស្រស់ស្អាត អ្នកទេសចរធ្វើដំណើរទៅកាន់ទីនោះដើម្បីមើលថ្ងៃលិច និងថ្ងៃរះ។
៥. ភូមិឥន្ធធនូ

ភូមិឥន្ធធនូ ត្រូវបានសាងសង់ឡើងសម្រាប់ទាហានចិនចូលនិវត្តរស់នៅក្រោយសង្គ្រាមលោកលើកទី ២ ហើយបានក្លាយជាតំបន់ទាក់ទាញទេសចរយ៉ាងខ្លាំង ក្រោយពេលដែលទាហានម្នាក់ឈ្មោះ Huang Yung-fu លាបពណ៌អគាររាប់រយឲ្យក្លាយទៅជាស្រស់ឆើតឆាយ៕
ប្រភព៖Sabay
