វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានលើកឡើងថាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52 ចំនួន ២ គ្រឿងបានហោះលើសមុទ្រខាងកើត កាលពីសប្តាហ៍មុននៅក្នុងបេសកកម្មមួយដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនការព្រមានឆ្លើយតបនឹងការបាញ់មីស៊ីលស៊េរីថ្មីរបស់កូរ៉េខាងជើង។
យន្តហោះទម្លាក់គ្រាប់បែកដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Andam របស់កោះហ្គាម “បានបំពេញបេសកកម្មនៅសមុទ្រខាងកើត និង ប្រហែលជាសមុទ្រចិនខាងត្បូង។

យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ B-52 ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រតំណាងរបស់សហរដ្ឋអាមេរិករួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) និងនាវាមុជទឹកមីស៊ីលផ្លោង៕ ដោយ ឈូក បូរ៉ា
