ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីលោក Janos Ader និងភិរយាបានមកដល់ប្រទសកម្ពុជាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ លោកនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី២៧ ដល់៣០ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
ខាងក្រោមនេះជារឿងរ៉ាវខ្លះៗនិយាយពីភាពអស្ចារ្យនៅប្រទេសហុងគ្រី interesting facts about Hungary៖
១. ហុងគ្រី មានក្រុមcowboysផ្ទាល់ខ្លួន ពួកគេត្រូវបានហៅថា csikos ជាភាសាហុងគ្រី។ ពួកគេបានរស់នៅ និងសម្ដែងការប្រណាំងសេះដ៏អស្ចារ្យជូនអ្នកទស្សនាក្នុងប្រទេសនេះ។
២. ហុងគ្រីជាប្រទេសចំណាស់ជាគេនៅអឺរ៉ុប។ ប្រទេសនេះបានកកើតនៅឆ្នាំ៨៩៦នៃគ.ស មុនបារាំង អាល្លឺម៉ង់ និងអង់គ្លេសទៅទៀត។
៣. ប្រទេសហុងគ្រី មានវិមានរដ្ឋសភាធំជាងគេលំដាប់ទីបីនៅលើពិភពលោក។ វិមាននេះ មានបន្ទប់ចំនួន៦៩១ ផ្លូវដើរចុះឡើងមានប្រវែង២០គីឡូម៉ែត្រ ផ្នែកខាងក្នុងរចនាដោយមាស និងវិមាននេះក៏ជាអគារធំជាងគេបង្អស់នៅប្រទេសហុងគ្រីផងដែរ។
៤. ផ្លូវរថភ្លើងក្រោមដីនៅប្រទេសហុងគ្រីបានកសាងឡើងនៅឆ្នាំ១៨៩៦ វាជាផ្លូវរដ្ឋភ្លើងក្រោមដីមានអាយុចំណាស់ជាងគេទីបីនៅលើពិភពលោកបន្ទាប់ពីផ្លូវនៅ Istanbul ប្រទេសតួកគី និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕
ប្រភព៖Sabay