ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានធ្វើការប្រកាសកាលពីព្រឹកថ្ងៃអាទិត្យថាមេដឹកនាក្រុម ISIS ម្នាក់ទៀតហើយ ត្រូវបានសម្លាប់ដោយកងទ័ពអាមេរិកក្នុងប្រតិបត្តិការយោធានៅពាយព្យប្រទេសស៊ីរី។

ថ្លែងនៅក្នុងសេតវិមាន ប្រធានាធិបតីទី ៤៥រូបនេះឲ្យដឹងថា “មេដឹកនាំ ISIS ឈ្មោះ Abu Bakr al-Baghdadi បានស្លាប់ហើយ។ នេះជាអទិភាពសន្ដិសុខជាតិកំពូលស្ថិតក្រោមរដ្ឋបាលរបស់ខ្ញុំ។” លោកត្រាំ បន្ថែមទៀតថាកងកម្លាំងពិសេសរបស់អាមេរិក បានធ្វើការដេញវាយប្រហារពីក្រោយមេដឹកនាំ ISIS ហើយគ្មានកងទ័ពណាម្នាក់ស្លាប់ក្នុងប្រតិបត្តិការខាងលើទេ។ លើសពីនេះទៀត ក្រុមសកម្មប្រយុទ្ធ ISIS មួយចំនួន និងដៃគូរបស់លោក Baghdadi ក៏ត្រូវបានសម្លាប់ផងដែរក្នុងនោះក៏មានស្ត្រី ២នាក់ និងក្មេង៣នាក់ផងដែរ។

គួរបញ្ជាក់ថា ការស្លាប់របស់មេដឹកនាំ ISIS ឈ្មោះ Baghdadi គឺជាការឈានដល់ចំណុចកំពូលនៃការតាមប្រមាញ់អស់រយៈពេលជាច្រើនឆ្នាំ ក្រោយពេលដែលបុរសរូបនេះ បានប្រកាសរដ្ឋាអ៊ីស្លាមនៅអ៊ីរ៉ាក់ និងអ៊ីរ៉ង់កាលពីឆ្នាំ ២០១៤៕
