ប្លែកៗ

ស្នាដៃសិល្បៈបុរាណ ទុកចោលនៅចង្ក្រានបាយរាប់ឆ្នាំ ទើបដាក់ដេញថ្លៃ ២៦ លានដុល្លារ

បរទេស:CNNចេញផ្សាយនៅថ្ងៃចន្ទទី២៨ខែតុលានេះបានសរសេរថាផ្ទាំងគំនូរដែលជាស្នាដៃសិល្បៈបុរាណមួយផ្ទាំងបាត់ខ្លួនតាំងតែពីទសតវត្សទី១៣ទើបតែត្រូវបានប្រទះឃើញឡើងវិញហើយដាក់ដេញថ្លៃនិងលក់បានក្នុងតម្លៃរហូតទៅដល់២៤,២លានអ៊ឺរ៉ូឬប្រមាណជា២៦,៨លានដុល្លារ។

មុននេះប៉ុន្មានខែវាត្រូវបានម្ចាស់ថ្មីដែលមិនបានដឹងថាវាជាស្នាដៃសិល្បៈបុរាណនោះយកទៅព្យួរចោលនៅចង្ក្រានបាយអស់រយៈពេលជាយូរ។ផ្ទាំងស្នាដៃសិល្បៈដែលត្រូវបានគេស្គាល់ឈ្មោះថាChrist Mockedជាស្នាដៃរបស់អ្នកគំនូរដ៏ល្បីCimabueត្រូវបានលក់ក្នុងតម្លៃគុណនឹង៤នៃតម្លៃដែលបានដាក់ឲ្យដេញថ្លៃដំបូងនៅឯSenlisភាគខាងជើងទីក្រុងប៉ារីសនៅថ្ងៃអាទិត្យនេះ។

ស្ត្រីចំណាស់ជនជាតិបារាំងដែលជាម្ចាស់ផ្ទាំងគំនូរដែលរស់នៅក្នុងតំបន់Compiegneបាននិយាយថានាងបានរក្សាទុកវានៅចង្ក្រានបាយជាវត្ថុតាំងធម្មតាដោយគិតត្រឹមវាជារូបគំនូរបែបសាសនាក្រិកធម្មតាមួយ។ទំហំរបស់វាមានប្រមាណជា១០អ៊ិញបណ្តោយនិងទទឹក៨អ៊ិញក្រោយមកត្រូវបានយកទៅធ្វើតេស្តកាលពីរដូវក្តៅឆ្នាំមុនដោយការសង្ស័យទើបបានដឹងការពិតទាំងអស់នេះឡើង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top