សម្រាប់អ្នកគាំទ្រ ការបាត់មុខរបស់ G-Dragon អស់រយៈពេល១ឆ្នាំ៨ខែហាក់បីដូចជារាប់ឆ្នាំអញ្ចឹង។បើទោះជាតាមពិតទៅ ពួកអ្នកគាំទ្រទាំងនោះត្រូវបានឃាំងឃាត់ពីតំបន់ដែលពួកគេប្រមូលផ្តុំគ្នានោះ ក្នុងគោលបំណងការពារពួកគេពីជម្ងឺរាតត្បាតម្យ៉ាងដែលមានគេកំពុងមានការសង្សៃ។ទោះជានៅក្នុងកាលៈទេសៈបែបនេះក្តី ក៏មិនបានបង្អាក់ការស្រលាញ់គាំទ្ររបស់ពួកគេចំពោះ G-Dragon បានឡើយ។

ដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រជាង៣០០០អ្នករបស់ខ្លួន G-Dragon បាននិយាយទៅកាន់ពួកគេដោយក្តីរំភើបទាំងទឹកភ្នែកថា៖”ខ្ញុំបាទបានត្រឡប់មកហើយ។ អរគុណអ្នកទាំងអស់គ្នាដែលរង់ចាំនិងស្វាគមន៍ខ្ញុំនៅថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់ទៅបំពេញការងាររបស់ខ្ញុំវិញ ហើយនឹងខំប្រឹងឱ្យល្អបំផុត”៕


ប្រភព៖Sabay
