ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងក្រោយពេលដែលយន្ដហោះមួយគ្រឿងប្រភេទ Cessna 414 បានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ។

យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកក្នុងទីក្រុង Colonia ដែលបណ្ដាលឲ្យអ្នកបើកបរបាត់បង់ជីវិត។ ចំណែកឯអ្នកនាំពាក្យប៉ូលិស Woodbridge Township បានបញ្ជាក់ពីការស្លាប់របស់អ្នកបើកបរខាងលើ ហើយមិនមានអ្នករងរបួសផ្សេងទៀតនោះទេ ដោយសារគ្មានអ្នករួមដំណើរ។ ក្រោយកើតហេតុ ក្រុមពន្លត់អគ្គីភ័យបានចុះទៅធ្វើការបាញ់ពន្លត់ភ្លើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះអត្តសញ្ញាណរបស់អ្នកបើកបរ នៅមិនទាន់ត្រូវបានគេឲ្យដឹងនៅឡើយទេ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍នេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងបើកការស៊ើបអង្កេតបន្ដជុំវិញមូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើង៕
ប្រភបព៖Sabay
