បរទេស៖កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារ រវាងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin និងមន្ទីរបញ្ចកោណ ដែលបានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះនោះ បានស្នើឲ្យប្រគល់យន្តហោះចម្បាំងបំបាំងកាយ F-35 គ្រឿង ក្នុងតម្លៃទាប់ជាង៨០លានដុល្លារក្នុងមួយគ្រឿង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នេះគឺជាកុងត្រាដ៏ធំបំផុត សម្រាប់សម្ភារៈយោធា និងមានតម្លៃទាបបំផុតក្នុងយន្តហោះមួយគ្រឿង សម្រាប់យន្តហោះចម្បាំងស៊ែរី F-35។
គួរបញ្ជាក់ថា ការប្រកាសនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិអាមេរិក ផ្តល់កុងត្រាកែប្រែមានទឹកប្រាក់៧.០២លានដុល្លារ ចំពោះកុងត្រាប្រកាសពីមុន ឲ្យដល់ក្រុមហ៊ុន Lockheed Martin ហើយកំណែប្រែថ្មីនេះ រួមបញ្ចូលទាំងការទិញយន្តហោះចម្បាំង F-35 ចំនួន១១៤គ្រឿង ដោយកងទ័ព កងកម្លាំងម៉ារីន និងទ័ពជើងទឹកអាមេរិក ក៏ដូចជាកងកម្លាំងយោធារបស់ប្រទេសអ៊ីតាលី អូស្ត្រាលី និងន័រវេស៕ ប្រែសម្រួល៖ប៉ាង កុង