មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារនោះទេ តែការមានទ្រព្យសម្បត្តិរាប់ពានលានដុល្លារនៅក្នុងវ័យដ៏ក្មេងខ្ចី បានធ្វើឲ្យបុរសម្នាក់ទទួលបានការចាប់អារម្មណ៍ជាពិសេស។

មុននេះបន្តិច បណ្ដាញព័ត៌មានតូចធំរបស់អាស៊ីបានរាយការណ៍ថា អ្នកប្រុស Eric Tse នៃត្រកូល Tse របស់សហព័ន្ធឱសថ Sino Biopharmaceutical នៅហុងកុង បានក្លាយជាសេដ្ឋីរាប់ពាន់លានដ៏វ័យក្មេងនៅអាយុត្រឹមតែ២៤ឆ្នាំ។ តាមនោះដែរ ក្រោយតែមួយយប់លោកបានមានទ្រព្យសម្បត្តិ ៣ ,៨ ពាន់លានដុល្លារ នៅពេលបានឪពុកម្ដាយប្រគល់ភាគហ៊ុនចំនួន ៤៥% នៃសហព័ន្ធខាងលើឲ្យខ្លួន។

ព័ត៌មាននេះបានធ្វើឲ្យរញ្ជួយដល់មនុស្សជាច្រើន ដ្បិតលោកមានឈ្មោះស្នងមរតកនៅក្នុងវ័យក្មេងពេក។ តាមការពិតទៅ មុនពេលស្នងមរតកពាន់លានដុល្លារនេះ Eric ក៏រស់នៅបែបសេដ្ឋីរួចទៅហើយ ដោយគ្រប់សកម្មភាពរបស់ប្រុសស្អាតកើតឆ្នាំ១៩៩៥ សុទ្ធតែបង្ហាញពីភាពហ៊ឺហាររបស់លោកទាំងអស់។ ក្រៅពីនេះ ដោយសារតែសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន លោកក៏បានជួយឲ្យសហព័ន្ធប៉ាម៉ាក់ខ្លួនជោគជ័យជាយូរមកហើយ។

ទោះបីជាមានវ័យនៅខ្ចីមែនពិត តែ Eric បានអង្គុយនៅជួរមុខជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនដងមកហើយ។ ក្រៅពីនេះ លោកក៏ឧស្សាហ៍ចូលរួមកម្មវីធីរបស់តារាលំដាប់ A ជាច្រើនដូចគ្នា៕








ប្រភបព៖Sabay
