ប្រទេសអេត្យូពីបានបំបែកកំណត់ត្រារបស់ប្រទេសឥណ្ឌាដែលកាលពីឆ្នាំ២០១៧ ឥណ្ឌាបានដាំដើមឈើ៦៦លានដើមក្នុងរយៈពេល១២ម៉ោង តែអេត្យូពីវិញក្នុងរយៈពេលដូចគ្នានេះដាំបានរហូតដល់ទៅ៣៥០លានដើម។
ក្នុងគម្រោងមរតកបៃបង ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីAbiy Ahmed កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅបានដាំកូនឈើចំនួន៣៥០លានដើម ដែលតាមផែនការដំបូងគឺគិតថាដាំបានតែ២០០លានដើមប៉ុណ្ណោះ។
បើតាមផែនការដដែលនេះនៅដំណាច់ខែតុលា ឆ្នាំ២០១៩ ប្រជាជនអេត្យូពីគ្រោងនឹងសម្រេចឲ្យបាននូវការដាំកូនឈើឲ្យបានបួនពាន់លានដើម ក្នុងការរួមចំណែកទប់ស្កាត់ការបាត់បង់ព្រៃឈើ។ ដើម្បីសម្រេចផែនការនេះគឺប្រជាជនម្នាក់ត្រូវដាំឲ្យបាន៤០ដើម៕
ប្រភបព៖Sabay