ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបង្ហោះទៅក្នុងគណនី Twitter របស់ខ្លួននូវរូបសត្វឆ្កែមួយក្បាល ដែលស្ថិតនៅពីក្រោយការតាមសម្លាប់មេដឹកនាំ ISIS ឈ្មោះ Abu Bakr al-Baghdadi ក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ។

នៅក្នុងប្រតិបត្តិការដែលដឹកនាំដោយកងកម្លាំង Delta Force និង កងទ័ពអាមេរិក Ranger Regiment សត្វឆ្កែញីមួយក្បាលនេះត្រូវបានប្រើដើម្បីដេញតាមមេដឹកនាំ ISIS ទៅក្នុងរូងមួយ។ សត្វឆ្កែបានរងរបួសក្រោយពេលដែលមេដឹកនាំ ISIS បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនជាប់ជាមួយអាវកាក់។ ឥឡូវនេះ សត្វឆ្កែដែលបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យសហរដ្ឋអាមេរិក។

យ៉ាងណាមិញ មកទល់ពេលនេះ មន្ទីរបញ្ចកោណអាមេរិកបន្ដរក្សាព័ត៌មានលំអិតរួមទាំងឈ្មោះ និងជីវប្រវត្តិរបស់សត្វឆ្កែខាងលើដើម្បីសុវត្ថិភាព៕
ប្រភព៖Sabay
