នៅក្នុងតំបន់អាស៊ានយើង មានអគារចំនួន ៤ ដែលមាននៅក្នុងតារាងចំណាត់ថ្នាក់នៃអគារខ្ពស់ជាងគេទាំង ១០០ នៅជុំវិញពិភពលោក។ ក្នុងចំណោមអគារទាំង ៤ នោះ មាននៅក្នុងប្រទេសវៀតណាមចំនួន ២ និងប្រទេសម៉ាឡេស៊ីចំនួន ២។ អគារទាំង ៤នោះគឺ៖
១. Vincom Landmark 81(ទីក្រុងហូជីមិញ/ព្រៃនគរ ប្រទេសវៀតណាម)៖ អគារនេះជាប់លេខ ១២នៅក្នុងពិភពលោក ដោយមានកម្ពស់៤៦១.៣ម៉ែត្រ និងមាន ៨១ជាន់។
/5d95291dcffd2_1570056420_medium.jpg)
២. Petronas Twin Tower (ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី)៖ អគារនេះជាប់លេខ ១៤ នៅក្នុងពិភពលោក ដោយមានកម្ពស់ ៤៥៩.៩ម៉ែត្រ និងមាន ៨៨ជាន់។
/5d9529091ca0a_1570056420_medium.jpg)
៣. Four Season Place (ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី)៖ អគារនេះជាប់លេខ ៥៧ នៅក្នុងពិភពលោក ដោយមានកម្ពស់ ៣៤២.៥ម៉ែត្រ និងមាន ៦៥ជាន់។
/5d95291d65257_1570056420_medium.jpg)
៤. Keangnam Hanoi Landmark Tower៖ អគារនេះជាប់លេខ ៧៧ នៅក្នុងពិភពលោក ដោយមានកម្ពស់ ៣២៨.៦ម៉ែត្រ និងមាន ៧២ជាន់៕
/5d95291da93ab_1570056420_medium.jpg)
ប្រភព៖news.sabay.com.kh
