អង់គ្លេស៖ក្រុមអ្នកជំនាញនិយាយថា អាវុធយុគសម័យសំរិទ្ធរាប់រយត្រូវបានគេរកឃើញនៅលើទីតាំងអាគារមួយដែលស្ថិតនៅក្បែរមាត់ច្រាំងទន្លេ Thames នៃចក្រភអង់គ្លេស ប្រហែលជាប្រជាជនសម័យនោះគេប្រើសម្រាប់ធ្វើការថ្វាយដល់ព្រះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

កំណប់ទ្រព្យនៃវត្ថុបុរាណចំនួន ៤៥៣ ដែលមានអាយុកាលជិត ៣.០០០ ឆ្នាំត្រូវបានគេរកឃើញនៅទីក្រុង Havering ភាគខាងកើតទីក្រុងឡុងកាលពីខែកញ្ញា។ អ័ក្ស ដាវ លំពែង ចិញ្ចៀន និងគ្រឿងធ្វើពីស្ពាន់បង្កើតបានជាការប្រមូលផ្ដុំបុរាណដែលមានចាប់ពីចន្លោះ ៨០០ គ.ស និង៩០០ គ.ស។ ពួកគេត្រូវបានរកឃើញដោយអ្នកបុរាណវិទ្យាដែលត្រូវបានគេស្នើសុំឲ្យមើលកន្លែងដែលកំពុងត្រូវបានអភិវឌ្ឍនេះ ក្រុមអ្នកជំនាញជឿជាក់ថា ទីតាំងនេះអាចជាហាងលក់អាវុធ ឬជាងដែក ដោយសារតែរបៀបដែលវត្ថុទាំងនោះត្រូវបានដាក់ជាក្រុម។ ពួកគេក៏មិនបានច្រានចោលការប្រមូលផ្ដុំនោះគឺជាការថ្វាយដល់ព្រះដែលជាទម្លាប់ធម្មតានៅក្នុងសង្គមយុគសំរិទ្ធ។

ការរកឃើញនេះត្រូវបានប្រកាសជាផ្លូវការនូវកំណប់ទ្រព្យកាលពីដើមឆ្នាំនេះហើយជាការរកឃើញសំរិទ្ធយុគសំរិទ្ធធំជាងគេទី៣នៅអង់គ្លេស។ តំបន់គេដាក់ឈ្មោះថាHavering Hoard នឹងក្លាយជាចំណុចសំខាន់នៃការតាំងពិព័រណ៍ដ៏ធំមួយនៅសារមន្ទីរទីក្រុងឡុងចាប់ពីខែមេសា៕ដោយ៖លី ភីលីព


