ប្លែកៗ

ហ្វូស៊ីល Arthropod អាយុកាល ៥០០ លានឆ្នាំបង្ហាញថា សត្វទាំងនេះស្លាប់តាមលំដាប់លំដោយ ខណៈពេលកំពុងធ្វើចំណាកស្រុក

ម៉ារ៉ុក៖ការតម្រង់ជួរមិនមានអ្វីថ្មីបង្ហាញពីការសិក្សាមួយថា សត្វមានជីវិតដំបូងៗនៅលើពិពភលោករបស់យើងកំពុងបង្កើតជាខ្សែមានរបៀបរៀបរយកាលពី ៤៨០ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូស៊ីលនៃArthropodsបុរាណត្រូវបានរកឃើញនៅក្នុងទ្រង់ទ្រាយខ្សែនៅប្រទេសម៉ារ៉ុកអាចបង្ហាញពីឥរិយាបទសមូហភាពទាំងក្នុងការឆ្លើយតបទៅនឹងកត្តាបរិស្ថាន ឬជាផ្នែកមួយនៃការធ្វើចំណាកស្រុកបន្តពូជតាមរដូវ។


ការរកឃើញរបស់ពួកគេត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្របានបង្ហាញថា អាកប្បកិរិយារបស់ក្រុមប្រៀបធៀបនឹងសត្វសម័យថ្មីមានតាំងពី ៤៨០ លានឆ្នាំមុន។ លោកវេជ្ជបណ្ឌិត Jean Vannier បានពន្យល់ថា ឥរិយាបទសមូហភាព និងសង្គមត្រូវបានគេដឹងថា បានវិវត្តតាមរយៈការជ្រើសរើសតាមធម្មជាតិក្នុងរយៈពេលរាប់លានឆ្នាំ។


លោកបានបន្តថា arthropods សម័យទំនើបផ្តល់នូវឧទាហរណ៍ជាច្រើនដូចជាខ្សែសង្វាក់បម្លាស់ទីរបស់សត្វដង្កូវស្រមោច ឬបង្កងពងមាន់ ប៉ុន្តែដើមកំណើត និងប្រវត្តិដំបូងនៃឥរិយាបទសមូហភាពនៅតែមិនទាន់ដឹងច្បាស់នៅឡើយ។


វេជ្ជបណ្ឌិតVannier និងសហការីរបស់លោកបានពិពណ៌នាអំពីចង្កោមAmpyx ជាច្រើននៃអាំផិសព្រីស្យូសដែលជាឆ្អឹងត្រកូល៣ពីសម័យអ័រដូវីស្គីនៅសម័យទំនើបនៅម៉ារ៉ុក។ លោកបានបន្ថែមថា ត្រីទីល្លីបដែលមានប្រវែងពី ១៦ ទៅ ២២ មិល្លីម៉ែត្រមានឆ្អឹងខ្នងរឹងមាំនៅផ្នែកខាងមុខនៃខ្លួន និងមានឆ្អឹងខ្នងវែងមួយនៅខាងក្រោយ។


លោកអះអាងថា នៅក្នុងចង្កោមនីមួយៗនៃហ្វូស៊ីលត្រីត្រូនិកត្រូវបានពិនិត្យដោយក្រុមរបស់លោកគឺក្រុមនីមួយៗត្រូវបានរៀបចំជាជួរដោយផ្នែកខាងមុខនៃដងខ្លួនរបស់ពួកគេមានទិសដៅដូចគ្នារក្សាទំនាក់ទំនងតាមរយៈឆ្អឹងខ្នង៕ដោយ៖លី ភីលីព

Most Popular

To Top