បរទេស: The Daily Mail ចេញផ្សាយនៅ ថ្ងៃអង្គារទី៥ខែវិច្ឆិកានេះ បានឲ្យដឹងថា
ក្មេងជំទង់ម្នាក់ នៅប្រទេសថៃ បានដួលស្លាប់ នៅពីលើកំព្យូទ័ររបស់ខ្លួនបន្ទាប់ពីបាន បន្តលេងហ្គេមពេញមួយ យប់អំឡុង ពេលវិស្សមកាលសាលារៀន។
Piyawat Harikun អាយុ ១៧ ឆ្នាំបានសម្រាកពីសាលារៀន របស់ខ្លួនរហូតដល់ចុងខែតុលាដោយ ប្រើពេលទំនេរទាំងអស់របស់ខ្លួន នៅតែក្នុងបន្ទប់សំងំលេងហ្គេមប្រយុទ្ធចំរុះ នៅលើកុំព្យូទ័ររបស់គេ។
ឪពុកម្តាយរបស់គាត់បាននិយាយថា គាត់នឹងនៅ ក្នុងបន្ទប់ពេញមួយយប់ ហើយពេលខ្លះបិទវាំងនននៅពេល ថ្ងៃដើម្បីបន្តការលេងហ្គេមរបស់គាត់ ជាមួយនឹងពេលវេលារាប់ម៉ោង នៅលើកុំព្យួទ័រនៅក្នុងផ្ទះខ្លួនឯង ដែលស្ថិតនៅក្នុខេត្តឧដុនថានី ភាគខាងជើងប្រទេសថៃ។
ឪពុកម្តាយបន្ថែមទៀត ភាគច្រើន ម៉ោងបាយពួកគេនឹងលើកយក ទៅដល់បន្ទប់ ហើយក៏បានតែងតែព្យាយាម និយាយឲ្យ Harikun បញ្ឈប់លេងហ្គេមនេះ ដែរប៉ុន្តែគេនៅតែបន្តបដិសេធ ឪពុកម្តាយហើយ លេងហ្គេមដដែល៕
ប្រែសម្រួល:ស៊ុនលី