ប្លែកៗ

ពីឡុត​ម្នាក់​លែងបាន​បើក​យន្ត​ហោះ​មួយជីវិត​ បន្ទាប់ពីអនុញ្ញាត​ ឲ្យ​ស្រីស្អាតចូល​បន្ទប់​បើកបរ​

អ្នក​បើក​បរ​យន្ត​ហោះ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ក្រុម​ហ៊ុន​លែង​ឲ្យ​បើក​យន្ត​ហោះ​មួយ​ជីវិត​ក្រោយពី​រកឃើញ​ថា​បាន​អនុញ្ញាត​ឲ្យ​និស្សិត​ស្រី​ម្នាក់​ចូល​ក្នុង​បន្ទប់​បើក​យន្ត​ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​។

រូបថត​និស្សិត​ស្រី​ឆ្នាំ​ទី​៣​ រៀន​ខាង​ទេសចរណ៍​ម្នាក់ដែល​​បាន​ចូល​ក្នុង​បន្ទប់​បើក​បរ​យន្ត​ហោះ​បាន​​បែក​​ធ្លាយ​​ពេញ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅនេះ។ និស្សិត​ស្រី​ខាង​លើ​ត្រូវ​បានគេ​ដឹងថា​មានបំណង​ធ្វើជា​អ្នក​បម្រើ​លើ​យន្ត​ហោះក្រោយ​រៀន​ចប់។ រូបថតនោះ​បាន​ថត​តាំងពី​ខែ​មករា ឆ្នាំ២០១៩ និង​ទើបបែប​ធ្លាយ ហើយ​អ្នក​ជំនាញខាង​អាកាសចរណ៍​ថាការអនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​ចូល​ក្នុង​បន្ទប់​បើក​បរ​ពេល​​កំពុងហោះ​ហើរគឺបំពានទៅនឹង​ស្ដង់ដា​សុវត្ថិ​ភាព​កា​រហោះ​ហើរ។
ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​​ចិនAir Guilin ​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ពីការ​ហាម​ឃាត់​​អ្នក​បើក​បរ​រូប​នោះ​អស់​មួយជីវិតក្នុងការ​បើក​យន្ត​ហោះ​ តែមិន​បានបញ្ជាក់ថា​នឹង​ប្តូរ​តួនាទីទៅជា​អ្វីវិញ​​នោះទេ​៕

ប្រភព៖Sabay

Most Popular

To Top