អាឡឺម៉ង់៖ស្រាដែលត្រូវបានរកឃើញនៅក្នុងផើងផ្កាបុរាណនៅប្រទេសអាឡឺម៉ង់បង្ហាញថា មនុស្សរស់នៅសម័យយុគអាយុដែកគ្រប់វណ្ណៈអាចផឹកស្រាមេឌីទែរ៉ាណេដែលមានអាយុកាលជាង ២៧០០ ឆ្នាំមុន ហើយសូម្បីតែកសិករក៏អាចមានលទ្ធភាពចាប់យកស្រាបានដែរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញសំណល់ស្រាសរីរាង្គនៅលើសេរ៉ាមិចចំនួន១៣៣ផើងពីភ្នំHeuneburg បុរាណនៅប្រទេសអាល្លឺម៉ង់។ ពួកគេបានរកឃើញនៅតំបន់ Celtic គឺជាការផលិតក្នុងស្រុកដែលនឹងជាកម្មសិទ្ធិរបស់មនុស្សមិនសូវមានគុនភាពល្អក៏ដូចជាស្រាមេឌីទែរ៉ាណេដែលនាំចូលឡើយ។

ហើយសេរ៉ាមិចក្នុងស្រុកចាស់ជាងគេត្រូវបានបង្កើតឡើង មុនពេលផ្នែកវណ្ណៈអភិជននៃការតាំងទីលំនៅត្រូវបានគេសាងសង់ដោយបង្ហាញថា បុរសជាមធ្យមអាចទទួលបានស្រានេះ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យTübingenបាននិយាយថា តាមរយៈការរួមបញ្ចូលការវិភាគនៃសំណល់បុរាណវិទ្យា និងសរីរាង្គយើងអាចផ្តល់នូវពន្លឺថ្មីលើការអនុវត្តការប្រើប្រាស់ដើម Celtic ។

យើងអាចផ្តល់នូវការយល់ដឹងដំបូងៗ ដ៏សំខាន់ទៅក្នុងការផ្លាស់ប្តូរដ៏ស្មុគស្មាញរបស់ពួកគេតាមពេលវេលា។ ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ការទទួលទានស្រាត្រូវបានដាក់កម្រិតទៅលើសមាជិកឥស្សរជនហឺនបឺកនៅចុងសតវត្សរ៍ទី ៦ ប៉ុណ្ណោះ នៅពេលនោះស្រាបានស្រវឹងពីគ្រឿងស្មូនបុរាណដែលនាំចូលពីប្រទេសក្រិក៕ដោយ៖លី ភីលីព
