ចិន៖ បុរសម្នាក់ដែលប្រពន្ធបានយកកន្រ្តៃ មកកាត់លិង្គនោះ គឺបានវះកាត់ជាថ្មីហើយឥឡូវអាចរួមភេទម្តងទៀត ដោយជោគជ័យហើយ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បុរសខាងលើអាយុ ៣១ ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានធ្វើឱ្យប្រពន្ធរបស់គាត់ផ្ទុះកំហឹងជាខ្លាំង ដោយសារតែលួចទៅឡើងគ្រែជាមួយនារីផ្សេង។
ហើយនៅពេលដែល កំពុងដេក ប្រពន្ធរបស់គាត់ដែលកំពុងមាន អារម្មណ៍ខឹងយ៉ាងពុះកញ្ជ្រោលលើសទឹកពុះ១០០អង្សារនោះ បានព្យាយាម វាយប្រហារ ប្រដាប់ភេទរបស់គាត់ ដោយប្រើកន្ត្រៃមួយ គូហើយបានកាត់ស្ទើរតែដាច់ ដោយនៅសល់តែស្បែកភ្ជាប់ តឹកឡឹកតែប៉ុណ្ណោះ។
ក្រោយកាត់បានសម្រេចហើយ បុរសជាប្តីបានហូរឈាម យ៉ាងខ្លាំង និងអ្វីដែលគ្រូពេទ្យនៅមន្ទីរពេទ្យ Peking ប្រទេសចិន បានហៅថា“ ការកាត់លិង្គចេញ” ប៉ុន្តែសកម្មភាពរហ័សរបស់គ្រូពេទ្យមានន័យថា ពួកគេអាចជួយសង្គ្រោះសមាជិក (លឹង្គ) របស់គាត់ និងចងវាឡើងវិញបាន។
គាត់អាចបត់ជើងតូច, លឹង្គឡើងរឹង និងអាចរួមភេទម្តងទៀតបាន៕ប្រែសម្រួលៈ ណៃ តុលា