អេហ្ស៊ីប៖សត្វឆ្មាអេហ្ស៊ីបដែលមាន អាយុ ២៥០០ ឆ្នាំត្រូវបានគេបំបែកតាមបែបឌីជីថលជាលើកដំបូង ខណៈអ្នកស្រាវជ្រាវបានភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលបានរកឃើញ មានកន្ទុយ៣ និងជើង៥ ហើយត្រូវបាន បង្កើតឡើង ដោយផ្នែកនៃសត្វឆ្មាផ្សេងៗគ្នានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការស្កេនរបស់សាកសព សត្វឆ្មាម៉ាំមី ដែលមានទីតាំងនៅសារមន្ទីរវិចិត្រសិល្បៈនៅ Rennes ប្រទេសបារាំងបានបង្ហាញ ថា រូបឆ្មារុំបុរាណមាន កន្ទុយ៣ និងជើង៥ ។ ក្រុមអ្នកស្រាវជ្រាវមកពី វិទ្យាស្ថានជាតិ បុរាណវិទ្យាដើម្បីការពារបុរាណវិទ្យា (INRAP) បាននិយាយថា មានបាល់វាយ នភណ្ឌជំនួសក្បាល។ សត្វនេះមានរាងដូច Frankenstein ក៏បាត់ឆ្អឹងខ្នង និងឆ្អឹងជំនីរដែរ ដោយលើកឡើងថា ជាជាងឆ្មាតែមួយនេះ ពិតជាការលាយបញ្ចូលគ្នា នៃជើងផ្សេងៗគ្នាជាច្រើន។
ក្រុមអ្នកស្រាវជ្រាវរំពឹងថា នឹងរកឃើញ ក៏ដោយតែលោក Theophane Nicolas មកពី INRAP បាននិយាយថា ការរកឃើញប្រភេទនេះមិនធម្មតាទេ។ លោកមានប្រសាសន៍ថា “ មានម៉ាំមីសត្វរាប់លានក្បាល ប៉ុន្តែមានមនុស្សតិចណាស់ ដែលនឹកស្មានដល់ ហើយខ្លះនៅទទេ ខ្លះទៀតមានឆ្អឹងតែមួយប៉ុណ្ណោះ។
អ្នកស្រាវជ្រាវខ្លះជឿថា យើងកំពុងដោះស្រាយជាមួយគ្រោង ការដែលរៀបចំឡើងដោយពួកបូជាចារ្យដែលមិន ស្មោះត្រង់យើងជឿថា មានវិធីរាប់មិនអស់ ក្នុងការធ្វើម៉ាំមីសត្វ។ យើងនឹងដឹងកាន់តែច្បាស់ នៅពេលយើងបានបង្កើតរូបភាពចូលរួមក្នុងវិស័យ សិក្សាដែលកំពុងរីកចម្រើនលើ ពិភពលោក៕ដោយ៖លី ភីលីព