ប្រិយមិត្តប្រហែលជាធ្លាប់មានចម្ងល់ហើយថាហេតុអ្វីបានជាបង្អួចយន្តហោះ សុទ្ធតែមានរាងពងក្រពើ និងមានប្រហោងតូចមួយនៅផ្នែកខាងក្រោម។ ចំណុចនេះមិនសូវមានការបកស្រាយឲ្យទូលំទូលាយនោះទេពីមុនមក ហើយមានតែក្រុមហ៊ុនដែលផលិតយន្តហោះប៉ុណ្ណោះ ទើបដឹងលើចំណុចទាំងអស់នេះ។ ដូចនេះដើម្បីបកស្រាយនូវចំណុចខាងលើ Sabay សូមធ្វើការបង្ហាញដូចខាងក្រោម៖
មូលហេតុដែលបង្អួចយន្តហោះមានរាងពងក្រពើ ព្រោះបង្អួចប្រភេទនេះអាចជួយកាត់បន្ថយសម្ពាធខ្យល់ដែលប៉ះជាមួយតួខ្លួនយន្តហោះពេលដែលយន្តហោះចាប់ផ្ដើមឡើងផុតពីដី។
គួរកត់សម្គាល់ផងដែរ កាលពីអតីតកាល គេផលិតឡើងមានបង្អួចរាងបួនជ្រុង ដែលកាលនោះមានយន្តហោះជាច្រើនបានធ្លាក់ដោយសារការធ្លាយរហែកតួខ្លួនត្រង់បង្អួចផងដែរ។

ចំពោះប្រហោងតូចមួយដែលគេតែងឃើញមាននៅផ្នែកខាងក្រោមនៃបង្អួចយន្តហោះនោះគឺវាមានមុខងារសម្រាប់ធ្វើឲ្យមានតុល្យភាពនៃសម្ពាធខ្យល់ដែលមាននៅខាងក្រៅ និងខាងក្នុងយន្តហោះ។

ប្រភព៖ news.sabay.com.kh
