រុស្ស៊ី៖ការធ្វើតេស្តិ៍DNAបានបញ្ជាក់ថា នេះជាអដ្ឋិធាតុរបស់នាយឧត្តមសេនីយ៍ណាប៉ូលេអុង “Napoleon”ពិតជាត្រូវបានរកឃើញនៅក្រោមរបាំបុរាណមួយក្នុងប្រទេសរុស្ស៊ីកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការវិភាគលើDNAគ្រោងឆ្អឹងដែលមានជើងតែមួយក្នុងមន្ទីរពិសោធន៍នៅប្រទេសបារាំងបានបញ្ជាក់ថា ឆ្អឹងទាំងនោះជារបស់ឧត្តមសេនីយ៍ Charles Etienne Gudin ។មន្ត្រីអាយុ ៤៤ ឆ្នាំរូបនេះបានស្លាប់បន្ទាប់ពីត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងអំឡុងពេលសមរភូមិ Valutino នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ១៨១២ នៅជិតទីក្រុង Smolensk នៅភាគខាងលិចនៃប្រទេសរុស្ស៊ី។

DNAចេញពីរាងកាយដែលបានរកឃើញនៅក្នុងប្រទេសរុស្ស៊ីត្រូវនឹងបងប្រុសរបស់មន្រ្តីណាប៉ូលេអុងគឺលោកPierre César Gudin ដែលជាឧត្តមសេនីយ៍ផងដែរ។ អដ្ឋិធាតុទាំងនោះត្រូវបានគេរាយការណ៍ផងដែរថា បានផ្គូរផ្គងអដ្ឋិធាតុទាំងម្តាយ និងកូនប្រុសរបស់លោកគឺ Charles Gabriel César Gudin ។

បើយោងតាមរបាយការណ៍កាលពីខែសីហាថា គ្រោងឆ្អឹងត្រូវបានគេរកឃើញនៅក្នុងខែកក្កដានៅក្នុងមឈូសឈើមួយក្រោមគ្រឹះនៃអតីតរបាំនៅឧទ្យានទីក្រុង Smolensk នេះ។ ប្រធានក្រុមបុរាណវិទ្យា Marina Nesterova បានប្រាប់ថា ភ្លាមៗនៅពេលដែលខ្ញុំបានឃើញគ្រោងឆ្អឹងមានជើងតែមួយខ្ញុំដឹងថា យើងមានបុរសរបស់យើង ។

វាត្រូវចំណាយពេលរហូតមកដល់ពេលនេះដើម្បីទទួលបានការបញ្ជាក់ខាងវិទ្យាសាស្ត្រថា អដ្ឋិធាតុទាំងនោះពិតជារបស់ឧត្តមសេនីយ៍ Charles Etienne Gudin ដែលបានចូលសាលាយោធាជាមួយមិត្តភក្តិកុមារភាពរបស់លោកគឺណាប៉ូលេអុង៕ដោយ៖លី ភីលីព

