ទីក្រុងឡុងដ៏៖ ទីក្រុងឡុងដ៏មើលនៅពេលយប់ពី ២៥០ម៉ាយល៍ពីលើផែនដី បានក្លាយទីក្រុងបណ្តាញ ពីងពាងនៃពន្លឺភ្លឺគួរឲ្យចាប់អារម្មណ៍ ថតដោយអវកាសយានិក របស់អង្គការណាសានៅលើស្ថានីយ៍អវកាស អន្តរជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រូបថតនេះត្រូវបានថតដោយessica Meir ពីបង្អួចស្ថានីយ៍ហើយបង្ហាញថា ពីងពាងកំពុងត្បាញផ្លូវងងឹត តាមរយៈបណ្តាញនៃពន្លឺភ្លឺ។ មើលពន្លឺភ្លឺនៃទីក្រុងឡុងដ៍! លោកស្រីបណ្ឌិត Meir បាននិយាយលើ Tweet មួយថា ការមើលពន្លឺទីក្រុងពីខាងលើ ធ្វើឲ្យរូបភាពនៃសត្វពីងពាងឆ្លុះកញ្ចក់ ឬសិល្បៈបាក់ឆ្អឹង។

លោកស្រីបានបន្តថា វាជាអនុស្សាវរីយ៍ល្អៗ ជាច្រើនជាមួយសាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំនៅក្នុងទីក្រុង ដ៏គួរឲ្យស្រឡាញ់នេះដោយ គិតអំពីអ្នកទាំងអស់គ្នាពីគន្លងផែនដីទាប។ រូបភាពនេះត្រូវបានថតនៅម៉ោងប្រហែល ៨ និង ៤១ នាទីយប់ថ្ងៃទី ២០ ខែវិច្ឆិកា ខណៈស្ថានីយ៍អវកាសអន្តរជាតិ កំពុងហោះហើរពីលើចក្រភពអង់គ្លេស។

វាត្រូវបានសរសេរនៅថ្ងៃទី២៦ ខែវិច្ឆិកាដោយលោកស្រីវេជ្ជបណ្ឌិត Meir បានឆ្លុះបញ្ចាំងពី “អនុស្សាវរីយ៍ល្អៗ ” ដែលនាងមានពេលនៅទីក្រុងឡុង។
នាងបាននិយាយអំពីការរីករាយ ចំណាយពេលនៅរដ្ឋធានី ចក្រភពអង់គ្លេសជាមួយសាច់ញាតិនិងមិត្តភក្តិ និងបាននិយាយថា នាងត្រូវបានគេកំពុងគិតអំពីពួកគេ “ពីគន្លងផែនដីទាប” ៕
ដោយ៖ លី ភីលីព
