អាឡឺម៉ង់៖ភ្លុកដំរីដ៏ចម្លែក ដែលប្រើដោយវេជ្ជបណ្ឌិតកាលពី៤សតវត្សរ៍មុន ដើម្បីសិក្សាពីកាយវិភាគ សាស្ត្រវេជ្ជសាស្រ្ត និងជាជំនួយការបង្រៀន សម្រាប់ការមានផ្ទៃពោះ និងការសម្រាលកូនត្រូវបាន បង្ហាញនៅក្នុងការស្កេនមីក្រូស៊ីធី ថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
គេជឿថា ត្រូវបានឆ្លាក់នៅប្រទេសអាឡឺម៉ង់ នៅចុងសតវត្សរ៍ទី១៧ ដោយឆ្លាក់ចេញជារូបមនុស្ស ស្រី(ម៉ារាកាំង) ដែលចង់ដឹងចង់ឃើញ បង្ហាញពីតួលេខមនុស្សមាន ប្រវែងប្រហែល ៤-៨ អ៊ីញ (១០-២០ ស,ម )។ រូបចម្លាក់ស្ត្រីនេះ អាចត្រូវបានបើកដើម្បីបង្ហាញពីសរីរាង្គដែល អាចដកចេញបាន ហើយជួនកាលសូម្បីតែទារកដែលភ្ជាប់ដោយ ទងផ្ចិតក្រណាត់។
ក្រុមអ្នកជំនាញជឿជាក់ថា ម៉ារាកាំងត្រូវបានប្រើក្នុងការសិក្សាអំពី កាយវិភាគសាស្ត្រវេជ្ជសាស្រ្ត និងប្រហែលជាជំនួយ សម្រាប់ការបង្រៀនអំពីការមានផ្ទៃពោះ និងការ សម្រាលកូន។ ម៉ារាកាំងបានប្រើប្រាស់ នៅសតវត្សរ៍ទី ១៨ ដោយត្រូវបានជំនួស ដោយឧបករណ៍ ដែលមានលក្ខណៈប្រាកដនិយម ជាច្រើនដូចជាម៉ូដែលកាដារ ឬក្រមួន និងក្លាយ ជាអ្នកប្រមូល ទិញដ៏កម្រជំនួសវិញ។
ក្រុមអ្នកស្រាវជ្រាវអាមេរិក បានស្កេនផ្នែកខាងក្នុង នៃវត្ថុ ២២ យ៉ាងដែលងាយបែកបាក់ ទាំងនេះបង្ហាញពីសមាសធាតុរបស់វា ឲ្យកាន់តែលម្អិតជាងអ្វី ដែលអាចធ្វើបានពីមុន។ លើសពីនេះទៀតការបង្កើត ម៉ូឌែល 3D នៃម៉ារាកាំងនឹងអនុញ្ញាត ឲ្យសាធារណជនចូលរួមកាន់តែ ប្រសើរឡើងជាមួយ ផ្នែកវេជ្ជសាស្រ្តទាំងនេះ ដែលមិនមានហានិភ័យ នៃការខូចខាត៕ ដោយ៖លី ភីលីព