ចេកបិទស្កុតជាប់លើជញ្ជាំង ត្រូវបានគេដាក់លើតម្លៃ ១២០ ០០០ដុល្លារ នៅក្នុងកម្មវិធី Art Basel Miami Beach។

ចេកបិទស្កុតនេះមានរហូតដល់ទៅ ៣ឈុត ខណៈគេលក់ដាច់អស់ ២ឈុត ហើយ១ឈុតចុងក្រោយ ត្រូវដាក់លក់តម្លៃ រហូតដល់ទៅ ១៥០ ០០០ដុល្លារ។

ចេកបិទស្កុតជាប់លើជញ្ជាំង ដែលគេឲ្យឈ្មោះថា “Comedian” នេះ ត្រូវបានធ្វើឡើងដោយសិល្បករជនជាតិអ៊ីតាលី ឈ្មោះ Maurizio Cattelan។

Comedian គឺជាចេកដែលទិញពីហាងទំនិញក្នុងទីក្រុង Miami និងស្កុតមួយសន្លឹកសាមញ្ញប៉ុណ្ណោះ ប៉ុន្តែអាចលក់បានថ្លៃមិនគួរឲ្យជឿ។ ទោះជាយ៉ាងណា គ្មានការណែនាំណាមួយ ចំពោះអ្នកទិញឡើយ នៅពេលដែលចេកទាំងនោះចាប់ផ្តើមខូច ឬរលួយ៕
ប្រភព៖ Sabay
