ប្លែកៗ

ហ្វីលីពីន៖ ខឹងនិយាយ ភាសាអង់គ្លេស ឃាតកឃោរឃៅ សម្លាប់ស្រ្តីម្នាក់ ដោយកាត់ ក្បាល និងស៊ីខួរ

បរទេស៖ បុរសអាយុ ២១ឆ្នាំ ម្នាក់ត្រូវបាន ចាប់ខ្លួននៅ Talisayan ក្នុងខេត្ត Misamis Oriental ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគាត់ ត្រូវបានគេរាយការណ៍ថា បានសម្លាប់ស្ត្រីម្នាក់ហើយ បានយកក្បាល របស់នាងទៅផ្ទះដើម្បីស៊ីខួរក្បាល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ប៉ូលីស Talisayan បានកំណត់ អត្តសញ្ញាណ Lloyd Bagtong ថាជាជន សង្ស័យដំបូង ក្នុងការសម្លាប់ និងកាត់ក្បាលស្ត្រី មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីផ្ទះរបស់គាត់ នៅតំបន់ Barangay Punta ។

កាសែតហ្វីលីពីន Daily Inquirer បានរាយការណ៍ថា ជនរងគ្រោះដែលគ្មាន ក្បាលត្រូវបានគេរកឃើញ ដោយដៃទាំងសងខាងចងជាប់ និងអាក្រាតនៅផ្នែកខាងលើ កាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរសង្ស័យថា សកម្មភាពនេះ បានកើតឡើងនៅពេលព្រឹកព្រលឹម ដោយសារតែមានឈាមស្រស់ៗ ត្រូវបានរកឃើញ នៅកន្លែងកើតហេតុ។

សាក្សីបានប្រាប់ប៉ូលីសថា លោក Bagtong ត្រូវបានគេមើលឃើញថា កំពុងដើរនៅតាមបណ្តោយ ផ្លូវជាមួយស្ត្រីមុន ពេលឃាតកម្មរបស់នាង។

លោក Maribeth Ramoga មេបញ្ជាការប៉ូលីស Talisayan បានបង្ហើបប្រាប់ Inquirer នៅថ្ងៃទី ៥ ខែធ្នូថា “ ជនសង្ស័យ បាននិយាយថា បានសម្លាប់ជនរងគ្រោះដោយសារតែ នាងនិយាយភាសាអង់គ្លេសប្រហែល ជាធ្វើឱ្យគាត់ខឹងមួម៉ៅ” ។

លោក Ramoga បានបង្ហាញថា Bagtong បានសារភាពចំពោះ ឧក្រិដ្ឋកម្មនេះហើយបានសារភាពថា គាត់ស្រវឹងស្រា ហើយស្រេកឃ្លាន នៅពេលដែល គាត់សំរេចចិត្តកាត់ ក្បាលស្ត្រីនោះដោយ ប្រើកណ្តៀវ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top