អ៊ីរ៉ាក់៖អ្នកវិទ្យាសាស្ត្ររកឃើញផ្ទាំង គំនូរបុរាណរូបបិសាចឆ្កួតជ្រូក លើផ្ទាំងដីឥដ្ឋដែលមានអាយុ ២,៧០០ ឆ្នាំនៅប្រទេសអ៊ីរ៉ាក់ ត្រូវបានគេពណ៌នាថា ជាសត្វចម្លែកមានស្នែងដែលជនជាតិAssyrians បុរាណគិតថា ជាអ្នកទទួលខុសត្រូវចំពោះ ស្ថានភាពវេជ្ជសាស្រ្តបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ផ្ទាំងដីឥដ្ឋដែលមាន អាយុកាល ២,៧០០ ឆ្នាំត្រូវបានចារឹក ដោយនិមិត្តសញ្ញាបានផ្តល់ការព្យាបាលវេជ្ជសាស្រ្ត ពី បុរាណ ហើយទោះបីត្រូវបាន រកឃើញ រាប់ពាន់ឆ្នាំមកហើយនៅអ៊ីរ៉ាក់សម័យទំនើបការពិនិត្យឡើងវិញ នៃវត្ថុបុរាណនេះ បានបង្ហាញថា អារក្សចូល។
សត្វនេះមានស្នែង កន្ទុយ និងអណ្តាត ពស់ហើយជាឧទាហរណ៍ដំបូងបង្អស់ នៃបិសាចដែលអាចមានទំនាក់ទំនងជាមួយជំងឺឆ្កួតជ្រូកក្នុង ប្រវត្តិសាស្ត្រ។ វេជ្ជបណ្ឌិត Troels Pank Arbøll មកពីសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាក បានសិក្សា អត្ថបទនេះជាផ្នែកមួយនៃបណ្ឌិតរបស់ គាត់ហើយ បានប្រាប់ ScienceNordic ថា ប្រភពផ្តល់ នូវការយល់ដឹងពិសេសមួយអំពីវិធី ដែលវេជ្ជបណ្ឌិត អាសស៊ើរត្រូវបានបណ្តុះបណ្តាល ក្នុងសិល្បៈនៃការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ជំងឺនិងបុព្វហេតុ របស់ពួកគេ។
លោកបានមានប្រសាសន៍ថា វាជាការស្វែងយល់ អំពី ឧទាហរណ៍ដំបូងៗដែលយើងអាចពណ៌នាថាជាវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្ត្រ ជឿជាក់ថា ទោះបីជាការព្យាបាល ដោយវេទមន្តជារឿងធម្មតានៅពេលនេះ ក៏ដោយ ក៏ផ្ទំាំងគំនូរនេះ ក៏ប្រើវិធីសាស្រ្តបែបបុរាណ ក្នុងការប្រើប្រាស់ថ្នាំដែរ។ គ្រាប់ថ្នាំត្រូវបានរកឃើញកាលពីច្រើនទសវត្សរ៍ មុននៅក្នុងអដ្ឋិធាតុបុរាណ នៃទីក្រុង Assur នៅភាគខាងជើងអ៊ីរ៉ាក់ ប៉ុន្តែការស្រាវជ្រាវ ថ្មីបានរកឃើញសំណេររបស់ គ្រូពេទ្យដែលមកពី“ លំយោលនៃអរិយធម៌” ៕ ដោយ៖លី ភីលីព





