ជប៉ុន៖ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា អតិសុខុមប្រាណមួយត្រូវបាន គេប្រទះឃើញនៅ ក្នុងភក់សមុទ្រជ្រៅនៅ ឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន គឺជាការបាត់ខ្លួន រវាងបាក់តេរីបុរាណ និងសារពាង្គកាយពហុកោសិកា ដែលនាំទៅដល់មនុស្សបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមួយក្រុមមកពី ប្រទេសជប៉ុន បានសិក្សាអំពីជីវវិទ្យានៃ សារពាង្គកាយដែលត្រូវ បានគេរកឃើញនៅក្រោមផ្ទៃសមុទ្រ ១,៥ ម៉ៃល៍ដោយអូសវាឲ្យដុះនៅមន្ទីរពិសោធន៍។
ជីវិតនៅលើផែនដីត្រូវបានបង្កើតឡើង ដំបូងពីសារពាង្គកាយសាមញ្ញៗ ដូចជាបាក់តេរី ហើយរហូតដល់ការសិក្សានេះ ជីវវិទ្យាមិនមានចម្លើយថា តើកោសិកាស្មុគស្មាញ កាន់តែវិវឌ្ឍន៍យ៉ាងដូចម្តេច។
ក្រុមមកពីវិទ្យាស្ថាន ជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឧស្សាហកម្មទំនើបរបស់ ជប៉ុននិយាយថា អតិសុខុមប្រាណថ្មីនេះ គឺជាការផ្សារភ្ជាប់គ្នារវាង កោសិកាទាំង២ប្រភេទ មានឈ្មោះថា Prometheoarchaeum syntrophicum វាគឺជាដំណាក់កាល រវាងសារពាង្គកាយ កោសិកាសាមញ្ញ ៗ ដូចជាបាក់តេរី និងកោសិកាស្មុគស្មាញ ដែលនាំទៅដល់សត្វ និងរុក្ខជាតិ។
អ្នកស្រាវជ្រាវបាននិយាយថា ឈ្មោះនេះសំដៅទៅលើរូបទេវកថា ក្រិកព្រីមេធូសដែល ត្រូវបានគេនិយាយថា បានបង្កើតមនុស្សជាតិពីដីឥដ្ឋ និងបានលួច ភ្លើងពីព្រះ។ វាជាកោសិកា មួយមានអង្កត់ផ្ចិតប្រហែល ៥០០ នាណូម័រ ឬ២០,០០០ នៃមួយសង្ទីម៉ែត្រ និងមានប្រវែង វែងគួរឲ្យកត់សម្គាល់ ជាញឹកញាប់មាន បន្ថែមខ្នែងរាងដូចត្រពាំង៕ ដោយ៖លី ភីលីព




