អាមេរិក៖ដាយណូស័រស៊ីសាច់ ដ៏សាហាវមួយមានទំហំប៉ុនឡានក្រុង ដែលសម្លាប់សត្វរបស់ខ្លួន រហូតដល់ស្លាប់ ត្រូវបានគេទទួលស្គាល់ថា ជាប្រភេទសត្វថ្មីមួយ ក្នុងរយៈពេល ៣០ ឆ្នាំ បន្ទាប់ពីអដ្ឋិធាតុរបស់វា ត្រូវបានជីក នៅរដ្ឋយូថាហ៍ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលី ម៉ែល។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ អដ្ឋិធាតុនៃសត្វស៊ីសាច់ជាអាហារ Allosaurus jimmadseni បានកប់នៅតំបន់ទំនាបទឹកជំនន់ នៅអាមេរិកខាងជើងកាលពី ១៥៥ លានឆ្នាំមុនកាលពីឆ្នាំ ១៩៩០ ។ ការសិក្សាអំពីឆ្អឹងរបស់ A. jimmadseni ត្រូវបានគេបោះពុម្ភផ្សាយនៅក្នុង PeerJ បន្ទាប់ពី មានរយៈពេល ៧ ឆ្នាំដែលចំណាយពេលរៀបចំ ឆ្អឹងដើម្បីវិភាគ។
ប្រភេទសត្វនេះ មានទម្ងន់ ៤,០០០ ផោន និងមានប្រវែងដល់ទៅ ២៩ ហ្វីតហើយវាដូចជាសត្វទីរ៉ុនណូសាសដែរ ហើយវារត់លើជើងទាំង២។
ទោះយ៉ាងណាការសិក្សាអំពី អដ្ឋិធាតុថ្មីបានបង្ហាញថា ដៃវែងរបស់ A.jimmadseniអាចធ្វើឲ្យវាក្លាយជាអ្នកប្រមាញ់ បានប្រសើរជាង T. rex ដែលមានឈាមត្រជាក់៕ដោយ៖លី ភីលីព