កាណាដា៖ជីវវិទូសិក្សា ចំណង់ចំណូល ចិត្តរួមភេទ របស់ សត្វអណ្តើកបានប្រើ បច្ចេកវិទ្យា3D ដើម្បីបង្កើតតុក្កតាសិចបភេទ ញីដើម្បីទាក់ទាញ សមាជិកផ្ទុយពីនេះ ដោយការបញ្ជាក់ពី ភេទឈ្មោល ទំនងជាវា ចម្លងផ្លូវភេទចំនួន ដងជាមួយភេទញីៗ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ការពិសោធន៍នេះបានផ្តោតលើសត្វអណ្តើក នៅភាគខាងជើងដែល ត្រូវបានចុះបញ្ជីជាប្រភេទគ្រោះថ្នាក់ ដោយរដ្ឋាភិបាលកាណាដា។ ប្រភេទនេះត្រូវបានគេស្គាល់ថា មានទំហំខុសគ្នារវាងឈ្មោល និងញី។សត្វញីជាធម្មតា អាចមាន ទម្ងន់ដល់ទៅ ៦,៥ ផោន រីឯសត្វឈ្មោល វិញមានទម្ងន់ស្រាលជាងធម្មតា មិនលើសពី០,៧ ផោន។
លោក GrégoryBulté សាស្រ្តាចារ្យជីវវិទ្យានៅ សាកលវិទ្យាល័យ Carleton University នៅ Ottawa បានងឿងឆ្ងល់ថា តើភាពខុសគ្នានៃទំហំដ៏ធំទាំងនេះជះឥទ្ធិពលយ៉ាង ដូចម្តេចទៅលើការអនុវត្តការចិញ្ចឹម សត្វអណ្តើក។ លោកBulté បានសរសេរនៅក្នុងអត្ថបទ សង្ខេបមួយថា ប្រសិនបើឈ្មោល ធម្មតាជួបប្រទះ នឹងញីជាច្រើនមាន ទំហំខុសៗគ្នាដែលកើតឡើង ដោយសារតែទម្លាប់មិន ធម្មតានៃប្រភេទសត្វនេះ ហើយមិនអាចរួមរស់ ជាមួយពួកវាទាំងអស់បាន។
លោក Bulté និងក្រុមរបស់គាត់ បានប្រើបច្ចេកទេស 3D ដើម្បីបង្កើត“ តុក្កតាសិច” ជាសត្វញីសិប្បនិម្មិតចំនួន២ដើម្បី ធ្វើតេស្ត៍ប្រតិកម្ម របស់សត្វឈ្មោល នៅក្នុងអារម្មណ៍ចំពោះការរួមភេទ។ តុក្កតាមួយមាន ទំហំតូចជាងមធ្យម ហើយមួយទៀតមានទំហំធំបំផុតដែល មិនធ្លាប់មាន សម្រាប់សត្វអណ្តើក Mapping៕ដោយ៖លី ភីលីព


