ប្លែកៗ

លម្អងសត្វឃ្មុំមួយក្បាល ដោយមានដង្កូវ ពពួកប៉ារ៉ាស៊ីតស្លាប់ បន្ទាប់ពីជាប់លើមែកឈើកាល ១០០លានឆ្នាំមុន

មីយ៉ាន់ម៉ា៖ សត្វឃ្មុំដែលមានជាតិ លម្អងដំបូងគេបំផុតមានផ្ទុក ទៅដោយដង្កូវប៉ារ៉ាស៊ីត ព្រមទំាងត្រូវបានរក្សាទុក ក្នុងជ័រលឿនអស់រយៈពេល ១០០លានឆ្នាំ គឺជាហ្វូស៊ីលចំណាស់ជាងគេបំផុត នៃប្រភេទរបស់វាដែលត្រូវបានរកឃើញ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ពេលវេលានៃការស្លាប់ត្រូវបាន ធ្វើឲ្យមានជីវិតអមតៈអស់ រាប់ពាន់ឆ្នាំមកហើយ នៅពេលបឹងទន្លេសាបបានគ្របដណ្តប់ លើសត្វល្អិតសម្លាប់វាហើយទីបំផុត រឹងទៅជាពណ៌លឿងទៅតែម្តង។ សត្វឃ្មុំនេះត្រូវបានគេរកឃើញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជាភស្តុតាងដំបូងបង្អស់ នៃសត្វឃ្មុំដំបូងដែលមាន លម្អងនៅក្នុងកំណត់ត្រាហ្វូស៊ីល។

សាស្រ្តាចារ្យ George Poinar Jr មកពីសាកលវិទ្យាល័យរដ្ឋ Oregon បាននិយាយថា វាក៏ជាកំណត់ត្រាដំបូងនៃ ពពួកប៉ារ៉ាស៊ីតសត្វឃ្មុំដែលនៅតែ ញាំញីឃ្មុំរហូតមកដល់សព្វថ្ងៃ។ កូនលម្អងជាច្រើននៅលើឃ្មុំ ជាប់នោះបង្ហាញថាសត្វឃ្មុំទំាងឡាយ បានទៅក្រេបផ្កាជាច្រើន មុនពេលវាជាប់នឹងជ័រឈើ។ ភ័ស្តុតាងបន្ថែមថា ហ្វូស៊ីលបានទៅក្រេបផ្កា គឺដង្កូវទ្រីលល្វូល ២១ ជាដង្កូវតែមួយដែលកំពុងបង្វែរ ត្រឡប់ទៅសំបុករបស់សត្វឃ្មុំ ដើម្បីបរិភោគលើដង្កូវឃ្មុំ និងវិធានការរបស់ពួកគេ ដែលជាចំណីរបស់សត្វញី ៕

ដោយ៖ លី ភីលីព

Most Popular

To Top