ប្លែកៗ

ស្ត្រីលេងវីយូឡុង អំឡុងពេល ក្រុមគ្រូពេទ្យធ្វើការ វះកាត់យក ដុំសាច់ចេញពី ខួរក្បាល របស់នាង

អង់គ្លេស៖ស្ត្រីម្នាក់បានទទួលការវះកាត់ ខួរក្បាលដើម្បីយកដុំសាច់ចេញពីខួរក្បាលរបស់នាង ខណៈពេលកំពុងលេងវីយូឡុងដើម្បីធានាថា គ្រូពេទ្យវះកាត់មិនធ្វើឲ្យខូចផ្នែកដែលគ្រប់គ្រងចលនាល្អនៃដៃរបស់នាង ឡើយយោងតាមការចេញផ្សាយពីSkyNews។

ស្រី្តដែលមានឈ្មោះ Dagmar Turner អាយុ ៥៣ ឆ្នាំជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រង និងជាអ្នកលេងវីយូឡុងដែលមានចំណង់ចំណូលចិត្តពី Isle of Wight បានវះកាត់យកដុំសាច់មហារីកចេញពីមន្ទីរពេទ្យនៅមហាវិទ្យាល័យ King ។ នាងព្រួយបារម្ភថា នាងអាចនឹងបាត់បង់ជំនាញតន្រ្តីដូច្នេះនាងស្នើឲ្យនាងត្រូវបាន អនុញ្ញាតឲ្យលេងវីយូឡុងក្នុងពេលវះកាត់។

សាស្រ្តាចារ្យ Keyoumars Ashkan អ្នកពិគ្រោះយោបលផ្នែកប្រសាទសាស្រ្តនៅមន្ទីរពេទ្យបាន ចេញផែនការកាត់បន្ថយហានិភ័យ។ គ្រូពេទ្យវះកាត់គូសផែនទីខួរក្បាលរបស់នាងបើកលលាដ៍ក្បាលហើយបន្ទាប់ មកឲ្យនាងលេងវីយូឡុងនៅពេលដុំសាច់ ត្រូវបានយកចេញ។

រូបភាពបង្ហាញនាងចាប់យកឧបករណ៍ ក្នុងពេលវះកាត់ និងលេងជញ្ជីងដោយបិទភ្នែក។ លោកមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលខ្ញុំមានអ្នកជំងឺ លេងឧបករណ៍ភ្លេង៕

Most Popular

To Top