បរទេស៖អត្ថបទគួរឲ្យចាប់ អារម្មណ៍មួយ ដែលនៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះបានសរសេរថាសាស្រ្តាចារ្យសាកលវិទ្យាល័យ ដែលចូលនិវត្តន៍ម្នាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ បន្ទាប់ពីត្រូវបានក្រុមប៉ូលីសរកឃើញថា លោកបានធ្វើការប្រមូល ផ្តុំនូវរូបថតនិង វីដេអូអាសអាភាសរាប់រយដែលខ្លះរួមមាន ទាំងកូនង៉ែតផងដែរ ត្រូវបានរំលោភបំពានផ្លូវភេទ។
លោក Michael Tovey ក្នុងវ័យ៧៣ឆ្នាំត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំខ្លួន របស់សហគមន៍និងត្រូវបានតុលាការប្រកាសទោសចំនួន ៣ផងដែរ។លោកធ្លាប់ជា ប្រធានក្រុមសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Coventry University ផ្នែកឧស្សាហកម្មឌីសាញ។ លោកត្រូវបានពិន័យផងដែរក្នុងការធ្វើការងារជូន សង្គមដោយមិន បង់ថ្លៃប្រាក់ ខែដល់ ទៅ១៨០ម៉ោងផងដែរនិងបង់លុយពិន័យ ប្រមាណជា៣៤០ផោន។
លោកToveyដែលត្រូវបានចាប់ខ្លួននៅក្នុងផ្ទះតម្លៃ៨០ម៉ឺនផោន របស់ខ្លួន នៅក្នុងតំបន់ The Spinney បានសារភាពអំពីសកម្មភាពទាំងនេះ ហើយបញ្ជាក់ថាដោយ សារតែមានពេលទំនេរខ្លាំងពេកហើយក៏ កើតចេញជាភាព អផ្សុកនិង នឹកឃើញធ្វើបែបនេះ តែម្តង៕
ប្រែសម្រួល៖ស៊ុនលី