ប្លែកៗ

ដើមកំណើតនៃពាក្យOK មានវត្តមានដំបូងយ៉ាងម៉េចនាពេលណានិងទីណា?

ប្រវត្តិសាស្ត្រ: គឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ បំផុតនៅពេលដែលពាក្យថាអូខេOKត្រូវ បានប្រើប្រាស់យ៉ាងទំលំទូលាយមិនថាតើប្រទេសណា មនុស្សវ័យណានោះទេគឺសុទ្ធតែអាចយល់និង ប្រើប្រាស់ពាក្យនេះយ៉ាងងាយស្រួលយល់ប៉ុន្តែមានមនុស្សតិចតួច ណាស់ដែលឆ្ងល់ថាពាក្យនេះត្រូវបានកើតឡើងយ៉ាងដូចម្តេច នៅពេលណានិងទីណា?

២៣មិនាក្នុងឆ្នាំ១៨៣៩អក្សរកាត់ “O.K. ” ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងកាសែតអាមេរិកBoston Morning Post។វាត្រូវបាន ជនជាតិអាមេរិកភាគច្រើននាពេលនោះទទួលស្គាល់ន័យរបស់ថា ជាអក្សរកាត់មកពីពាក្យគ្រាមភាសាស “oll korrect” ដែលចេញពីពាក្យត្រឹមត្រូវតាមក្បួននោះគឺ All Correct។នៅពេលនោះOKក៏បានក្លាយទៅជាពាក្យប្រើប្រាស់ ប្រចាំថ្ងៃទៅក្នុងការនិយាយរបស់ជនជាតិអាមេរិក។

អំឡុងចុងទសវត្សរ៍ឆ្នាំ១៨៣០ ការប្រើប្រាស់ពាក្យOKវា បានក្លាយជាការចូលចិត្តនិយាយក្នុងចំណោម រង្វង់យុវជននិងក្មេងៗដែលមានការអប់រំប៉ុន្តែតាមបែប សរសេរខុសពាក្យដោយចេតនាបន្ទាប់មកការ សរសេរអក្សរទាំងនោះក៏បានកែប្រែទៅជាពាក្យគ្រាមភាសាប្រើប្រាស់ ប្រចាំថ្ងៃទៅវិញក្នុងនោះមានដូចជា“KY” សម្រាប់ពាក្យ“No use”ឬ(“know yuse”), “KG”សម្រាប់ “No go” (“Know go”), និង“OW” សម្រាប់ all right (“oll wright”)ជាដើមផងប៉ុន្តែពាក្យថាOKបានក្លាយទៅជាពាក្យពេញនិយមបំផុតទាំងនៅអាមេរិកនិងនៅលើពិភពលោកមកដល់សម័យបច្ចុប្បន្ន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top