ប្លែកៗ

បុរសជនជាតិជប៉ុន ដែលចាស់បំផុត លើលោកបាត់បង់ជីវិតនៅក្រោយ២សប្តាហ៍ ទទួលបានកំណត់ត្រានេះ

បរទេស៖នៅថ្ងៃអង្គារ ទី២៥ខែកុម្ភៈ នេះមន្រ្តីក្នុងតំបន់បានប្រកាសថាបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះជាបុរសដែល មានអាយុចំណាស់ជាងគេ នៅលើពិភពលោកបានទទួលមរណភាព ហើយក្នុងអាយុ ១១២ ឆ្នាំ។

ប្រភពដដែលបានអះអាងទៀតថា លោកតា Chitetsu Watanabe ដែលបានកើតនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ១៩០៧ នៅខេត្ត Niigata ភាគខាងជើងទីក្រុងតូក្យូបានទទួលមរណភាពកាលពីថ្ងៃអាទិត្យនៅឯមណ្ឌលថែទាំរបស់លោកនៅក្នុងខេត្ត ។

គួរឲ្យដឹងដែរថាព័ត៌មាននេះ បានកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីគាត់ត្រូវបានទទួលស្គាល់ ជាផ្លូវការដោយ Guinness World Records ។លោកតា Watanabe ដែលមានកូនប្រាំនាក់បាន និយាយថាអាថ៌កំបាំងនៃភាពរស់នៅបានយូរបំផុតរបស់ លោកនោះ គឺកុំខឹងនិងរក្សស្នាមញញឹមនៅលើ មុខរបស់អ្នក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top