អូស្រ្តាលី៖ក្រុមអ្នកជំនាញបាន រកឃើញអដ្ឋិធាតុរបស់បករភេទសត្វតោ ដែលបានផុតពូជនៅក្នុងប្រទេសអូស្រ្តាលីជាមួយនឹងធ្មេញ ដ៏មុតស្រួច មានសមត្ថភាពអាច កាត់ឆ្អឹងសត្វដទៃបានយ៉ាងងាយស្រួលលើ ពីការរំពឹងទុកបើយោង តាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
សត្វតោនេះ គឺប្រភេទសត្វដែល មានឈ្មោះថា Lekaneleo roskellyae បានរស់រស់ក្នុងព្រៃភ្នំបុរាណនៅតំបន់ខ្ពង់រាប ភាគពាយព្យនៃរដ្ឋQueensland ប្រហែលជា ២៣ លានឆ្នាំមុន។ វាជាសត្វតោតូចជាងគេបំផុតមួយបានរកឃើញ ហើយមានទំហំប៉ុនឆ្មារក្នុងស្រុក។
Lekaneleo roskellaye មានធ្មេញឡាមមុតដែលមានសមត្ថភាព កាត់តាមឆ្អឹងរបស់សត្វព្រៃ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យNew South Wales លោកAnna Gillespie, Michael Archer និងលោក Suzanne Hand បានរកឃើញអដ្ឋិធាតុនេះ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក Riversleigh នៅរដ្ឋQueensland ជាកន្លែងដែល ត្រូវបានគេស្គាល់ថា ហ្វូស៊ីល។
លោកវេជ្ជបណ្ឌិត Michael Archer បាននិយាយថា ធ្មេញដែលមាន ប្រហោងឆ្អឹង និងចំណិតរបស់សត្វតូចដាក់វាដាច់ដោយឡែកពីពពួកសត្វតោមានរាងដូច ពពួកសត្វដទៃទៀត។ សត្វោតតូចនេះយើងកំពុងហៅ Lekaneleo roskellyae គឺជាសត្វតោ មួយតូចជាងគេបំផុតដែលយើងមិនធ្លាប់បានឃើញ ចំពោះវាពិតជាមាន ទំហំដូចសត្វឆ្មារស្រុក។
ពួកគេអាចធ្វើការសម្របខ្លួន ឬការវិវឌ្ឍន៍ដ៏អស្ចារ្យបំផុត ដែលថនិកសត្វគ្រប់វណ្ណៈសត្វដែលធ្លាប់មាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ថ្វីត្បិតតែវាមានទំហំតូចក៏ដោយ ក៏លោកវេជ្ជបណ្ឌិត Archer បានបន្តថា Lekaneleo នឹងត្រូវបានខ្លាចដោយ សត្វដទៃទៀតនៅក្នុងព្រៃទឹកបុរាណ Riversleigh ។ វាពិបាកក្នុងការកំណត់ថា តើសត្វនេះនឹងមានឥរិយាបទ យ៉ាងដូចម្តេច ដោយសារតែមានប្រភេទ សត្វទំនើប ស្រដៀងគ្នានេះ៕