ប្លែកៗ

បុរសអាមេរិក អត់ការងារធ្វើ ជាប់គុក ៣០ថ្ងៃលេង ដោយសារលិតការ៉េម ហើយដាក់ចូលទៅទូរលក់វិញ នៅផ្សារ Walmart

បរទេស៖ បុរសវ័យ២៤ឆ្នាំ ដែលមានឈ្មោះថា D’Adrien Anderson មកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ត្រូវបានតុលាការ សម្រេចដាក់ទោស ឲ្យជាប់គុករយៈពេល៣០ថ្ងៃ ដោយសារតែរូបគេ បានថតវិដេអូខ្លួនឯង បើកកំប៉ុងការ៉េមមួយ នៅក្នុងទីផ្សារ Walmart ហើយដាក់ចូលទៅក្នុងទូរទឹកកក ដែលគេលក់វិញ។

ក្រៅតែពីទោសទាំងនេះ បុរសរូបនេះ ក៏ត្រូវបានតុលាការ ពិន័យជាទឹកប្រាក់ ប្រមាណជា ១០០០ដុល្លារផងដែរ និងស្ថិតនៅក្នុងការឃ្លាំមើល រយៈពេល៦ខែផង និងបម្រើការងារសាធារណៈ រយៈពេល១០០ និងបង់ប្រាក់ ប្រមាណជា១៥៦៥ដុល្លារផងដែរ ទៅឲ្យក្រុមហ៊ុនការ៉េម។

តាមពិតករណីបែបនេះ គឺមិនមែនជារឿងទី១ ដែលធ្លាប់បានកើតឡើងឡើយ ដោយក្នុងនោះ យោងតាមការចេញផ្សាយ របស់កាសែត Business Insider បានសរសេរថា វាធ្លាប់បានកើតឡើង ជាច្រើនដងរួចមកហើយ ដែលវាត្រូវបានគេជឿជាក់ថា ធ្វើឡើងដោយក្រុម vlogger ដែលនិយមផលិតវិដេអូ prank ទាញយកចំណាប់អារម្មណ៍ អ្នកទស្សនាប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top