ហេតុការណ៍ដែលបានកើតឡើងនៅ ក្នុងពេលបុណ្យ Christmas Eve ក្នុងឆ្នាំ១៩២៦នៅពេលប្រជាជននៅទូទាំងប្រទេស កំពុងប្រារព្ធពិធី អបអរនិងជប់លៀង នៅគ្រប់ទីកន្លែង។ នៅថ្ងៃនោះមានបុរសម្នាក់ដែលមាន អាការៈមិនស្រួល មមីមមើមិន ដូចជា មនុស្សធម្មតា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុង ទីក្រុងញូវយ៉ក។
នៅពេលក្រោយមកបុរសនោះបានស្លាប់ នៅក្នុងមន្ទីរពេទ្យទើបគេ បានដឹងថា គាត់បានប្រើប្រាស់សារជាតិស្រវឹងនិងបានបណ្តាលឲ្យមាន អាការះមមើមមាយបែបនេះ ឡើយ។ក្រុមមនុស្សដែលបានចូលរួមក្នុងពិធីជប់លៀង ជាមួយនឹងបុរស ម្នាក់ក៏បានស្លាប់ បន្តបន្ទាប់ពីម្នាក់ទៅម្នាក់រហូតដល់ចំនួន៨នាក់នៅក្នុង ចំនួនអ្នកដែល មានអាការៈ ស្រដៀងគ្នាប្រមាណជា៦០នាក់ផ្សេងទៀត។
នៅបន្ទាប់មកបាន២ ថ្ងៃមនុស្សប្រមាណជា ២៣នាក់ទៀតដែលបានស្លាប់ នៅក្នុងទីក្រុងនេះ។ក្រុមវេជ្ជបណ្ឌិតបានធ្វើ ការស្រាវជ្រាវ រកឃើញថា មានសារធាតុពុល យ៉ាងច្រើនដែលមាននៅក្នុងគ្រឿងស្រវឹងដែលក្រុម អ្នកជប់លៀងទាំងនោះ បានទទួលទាន។
វាគឺជាហេតុការណ៍ ដែលបានកើតឡើង នៅអំឡុងពេលដែលរដ្ឋាភិបាល បានធ្វើយុទ្ធនាការហាមប្រាមទៅលើការប្រើប្រាស់ គ្រឿងស្រវឹង នៅក្នុងតំបន់ ហើយមុនពេល ដែលហេតុការណ៍ បានកើតឡើងនោះរដ្ឋាភិបាលបាន ប្រើប្រាស់នូវ វិធីសាស្ត្រជាច្រើន យ៉ាងរួចមកហើយក្នុងការធ្វើបម្រាមមួយនេះ។
ពេលវេលានៃការធ្វើការហាមប្រាមនេះ បានអូសបន្លាយរហូត ទៅដល់ ឆ្នាំ១៩៣៣តាមរយះកម្មវិធីនៃការប្រើប្រាស់ការ បំពុលបែបនេះ ហើយតាមការប៉ានស្មាន ប្រជាជនអាមេរិក យ៉ាងហោចណាស់មាន ទៅដល់ជិត១០០០០នាក់ ត្រូវបានបាត់បង់ជីវិត៕ ប្រែសម្រួល:ស៊ុនលី


