ពិភពលោក៖Nature TTL បានប្រកាសអ្នកឈ្នះ នៃការប្រកួតប្រជែង អ្នកថតរូប ប្រចាំឆ្នាំ ២០២០ របស់ខ្លួន ដែលទទួល បានការចូលរួមជាង ៧០០០ នាក់ មកពី ១១៧ ប្រទេសជុំវិញពិភពលោកសម្រាប់ រូបភាពដែលលិចធ្លោយ ជាងគេបំផុតនេះបើយោង តាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
រង្វាន់ដ៏ធំនេះត្រូវបាន ប្រគល់ជូន លោក Florian Ledoux សម្រាប់ការថតរូបពី លើនៃការផ្សងព្រេងនៅកោះ Antartica ។ រូបថតនេះត្រូវបានថតដោយ យន្តហោះដ្រូនបំពាក់ ដោយកាមេរ៉ាមួយដែលលោក Ledoux កំពុងធ្វើការសាកល្បងពីចម្ងាយ ដើម្បីចៀសវាងការ ចូលទៅជិតសត្វ និងអាចរំខានដល់ពួកគេនៅក្នុង ជម្រកធម្មជាតិរបស់ពួកគេ។
យោងតាមលោក Ledoux សត្វទាំងនោះមិនមាន ការយកចិត្តទុកដាក់ជាពិ សេសចំពោះការមើលឃើញរបស់យន្តហោះដ្រូននោះទេ ព្រោះវាមិនមានមំសាសីអាកាសពីធម្មជាតិទេ។ លោក Ledoux បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ Nature TTL ថា សម្រាប់ខ្ញុំវាមានសារសំខាន់ខ្លាំងណាស់ក្នុងការ បង្ហាញស្ថានភាពនៃ តំបន់អាក់ទិកនិង តំបន់អង់តាក់ទិកហើយដើម្បីឲ្យមានរូបភាពពីទីនោះឈ្នះពានរង្វាន់នេះ គឺជាការបង្ហាញដ៏សំខាន់។
វាជាការសំខាន់ណាស់ ដែលអ្នកណាម្នាក់ បានបំផុសគំនិតតាមរយៈរូបភាព នៃយន្តហោះគ្មានមនុស្សបើកនេះយល់ពីសារសំខាន់នៃ សត្វព្រៃ និងមានក្រមសីលធម៌ នៅក្នុងវិធីសាស្រ្តរបស់អ្នក៕




