បរទេស៖ នៅថ្ងៃសៅរ៍ទីខែមេសានេះ សារព័ត៌មានបានចុះផ្សាយថានារីរកស៊ី ជាជនបរទេសរាប់ពាន់នាក់កំ ពុងតែជាប់គាំងនៅក្នុង ប្រទេសអាល្លឺម៉ង់ និងខ្លះថែមទាំងមិនមានផ្ទះសំបែង ឬបន្ទប់គេងឡើយ ជាពិសេសនៅក្រោយ ពេលដែលផ្ទះបនទាំងអស់ ត្រូវបានរដ្ឋាភិបាលបិទ។
មិនអាចត្រឡប់ ទៅស្រុកកំណើត បានហើយចំណូលក៏មិនមានផ្ទះគេង ក៏មិនមានផងដែរ។ ការរកស៊ីផ្លូវភេទ នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានក្លាយទៅជាសកម្មភាព អាជីវកម្មស្របច្បាប់ជិត ៣ទសវត្សមកហើយ ប៉ុន្តែដោយសារតែស្ថានភាពឆ្លង នៃជំងឺកូរ៉ូណា មានសភាពធ្ងន់ធ្ងរ ពេកទើបទាំងភោជនីយដ្ឋានក្លឹបរាត្រី ព្រមទាំងអាជីវកម្ម តូចតាចទាំងនេះត្រូវបានបិទ ជាពិសេសផ្ទះបន។
នារីម្នាក់ដែលសុំ មិនបញ្ចេញឈ្មោះ បានបញ្ជាក់ថានាងជាជនជាតិប៉ូឡូញ បានមករកស៊ីផ្លូវភេទ នៅទីនេះជាច្រើនឆ្នាំមកហើយដោយជារៀងរាល់ថ្ងៃ នាងត្រូវចំណាយលុយ ៩៧ដុល្លារក្នុងមួយបន្ទប់ នៅផ្ទះបន ដើម្បីធ្វើការណាត់ជួបភ្ញៀវ ដែលគេងជាមួយនាង និងជាកន្លែងសម្រាប់គេងខ្លួនឯងតែម្តង ប៉ុន្តែក្រោយបិទនាង បានទៅគេងជាមួយ នឹងមេកានៅផ្ទះបន បានមួយរយៈ ដែលមុនពេលក្លាយ ជាមនុស្សអត់កន្លែងគេង៕
ប្រែសម្រួល៖ស៊ុនលី