ទីក្រុងញូវយ៉ក ៖ការសិក្សាបានរកឃើញថា សត្វព្រាបទីក្រុងញូវយ៉ក និងទីក្រុងបូស្តុនមិនបានរស់នៅ លាយឡំគ្នាឡើយ ពីព្រោះមានទីធ្លាពណ៌បៃតងគ្រប់គ្រាន់ រវាងទីក្រុងរារាំងពួកគេមិនឲ្យធ្វើចំណាកស្រុកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានការបង្កាត់ពូជក្នុងចំណោមសត្វព្រាបដែលរស់នៅ ក្នុងតំបន់ Seaboard ភាគខាងកើត ខណៈអ្នកដែលហៅថា ផ្ទះនៅ New England មានចង្កោមហ្សែនផ្ទាល់ខ្លួន។ ការរកឃើញនេះត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកជីវវិទូបានធ្វើត្រាប់តាមឈាមសត្វបក្សីរាប់រយក្បាលនៅតាមបណ្តោយ ឆ្នេរសមុទ្រខាងកើត និងបានរកឃើញ ការតភ្ជាប់នៅប៊លទីម័រ វ៉ាស៊ីនតោន Philadelphia និងញូវយ៉ក។
ទោះជាយ៉ាងណាក៏ដោយភាពខុសគ្នាត្រូវបាន គេឃើញនៅក្នុងបក្សីដែលចាប់ផ្តើម នៅភាគខាងជើងនៃរដ្ឋConnecticut និងកើនឡើង នៅបូស្តុន។ ក្រុមអ្នកជំនាញជឿជាក់ថា នេះដោយសារតែការកាត់បន្ថយ នគរូបនីយកម្មដែលបន្សល់ទុកទីធ្លាបៃតង នៅតាមជនបទក្នុងរដ្ឋConnecticut កំពុងរក្សាសត្វព្រាប មិនឲ្យឆ្លងចូលទីក្រុងញូវយ៉ក។
ការសិក្សាស្រាវជ្រាវត្រូវបានធ្វើឡើង ដោយលោកស្រី Elizabeth Carlen អ្នកជំនាញជីវវិទូ នៅសាកលវិទ្យាល័យFordham ធ្វើដំណើរតាមផ្លូវពីរដ្ឋវីជីនៀទៅទីក្រុងប្រូវីដកោះរ៉ូដ។ ក្នុងដំណើរនេះ នាងបានចាប់សត្វព្រាបដោយកាំភ្លើងសុទ្ធហើយយកសំណាកឈាមរាប់រយ៕ដោយ៖លី ភីលីព


