ហុងកុង៖អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានធ្វើកោសល្យវិច័យបង្ហាញហ្សែន និងសំបកខ្យងដែកដែលរស់នៅក្នុងភ្នំភ្លើងក្រោមទឹក ហើយអាចទ្រាំទ្រនឹងសីតុណ្ហភាពខ្ពស់ជាមួយសម្ពាធទាញចេញពីសារធាតុរ៉ែពីបរិស្ថានដើម្បីពង្រឹងប្រព័ន្ធ “គ្រឿងសឹក” របស់វានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ខ្យងមានជើង (Chrysomallon squamiferum) រស់រានមានជីវិតស្ថិតក្នុងភាពអាថ៌កំបាំងដែលអ្នកស្រាវជ្រាវបានហៅថា “ស្ថានភាពរស់នៅដែលមិនអាចទៅរួច” នៃរបុំភ្នំភ្លើងក្រោមទឹក។ ការស៊ូទ្រាំនឹងសីតុណ្ហភាពមើលមិនឃើញសម្ពាធខ្ពស់ទឹកអាស៊ីតខ្លាំង និងអុកស៊ីសែនទាបវា ហើយជាសត្វមានជីវិតតែមួយគត់ត្រូវបានគេស្គាល់ថា បញ្ចូលដែកទៅក្នុងគ្រោងឆ្អឹងរបស់វា។
ដោយសិក្សាវានឹងបង្ហាញពីអាថ៌កំបាំងនៃការវិវត្តដំបូងនៃជីវិត អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ក៏ដូចជាការដោះសោនូវសក្តានុពលដ៏ធំធេង របស់វាសម្រាប់ថ្នាំ និងកម្មវិធីផ្សេងទៀតដោយយើងមិនអាចនឹកស្មានមិនដល់ឡើយ។
ហើយឥឡូវនេះក្រុមមួយនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (HKUST) បានបង្កើតនូវរបកគំហើញថ្មីមួយដោយឌិកូដហ្សែនរបស់ខ្លួនជាលើកដំបូង។ ក្រុមនេះបានកំណត់អត្តសញ្ញាណកត្តាផ្លាស់ប្តូរចំនួន២៥ ជាប្រូតេអ៊ីនដែលបកស្រាយហ្សែនដោយផ្ទាល់ រួមចំណែកដល់ការផលិតសារធាតុរ៉ែដែលរឹងជាលិកា៕ដោយ៖លី ភីលីព