ប្លែកៗ

សត្វរុយ កាឌីស ប្រើកាកសំណល់ប្លាស្ទិក ពីជុំវិញរបស់ពួកគេ ដើម្បីបង្កើតសំបក សម្រាប់វាយប្រហារ សត្វល្អិតផ្សេងទៀត

អាល្លឺម៉ង់៖នៅពេលមីក្រូបាសបន្ត បំពេញមហាសមុទ្រ និងទន្លេនៅលើពិភពលោក សត្វល្អិតដ៏អាថ៌កំបាំងមួយដែលមានធនធាន កំពុងតែប្រើការបំពុលដើម្បីសាងសង់ ជម្រកសម្រាប់ខ្លួនវា ប៉ុន្តែស្រទាប់ការពារថ្មីពិត ជាធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការវាយប្រហារ សត្វល្អិតក្រោមទឹកអាថ៌កំបាំងនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការសិក្សាថ្មីមួយពី សាកលវិទ្យាល័យ Koblenz-Landau នៅប្រទេសអាល្លឺម៉ង់បានបង្ហាញពីរបៀប សត្វ រុយកាឌីសប្រើ បរិមាណមីក្រូផ្លាស្ទិច ដែលកំពុងកើនឡើងនៅជុំវិញខ្លួនជាសម្ភារៈសំណង់។ សត្វរុយកាឌីសគឺជាសត្វល្អិតតូចៗរស់នៅ តាមមាត់ទន្លេ ស្រះ ឬអូរ ហើយបង្កើតសំបកសិប្បនិម្មិតនៅជុំវិញខ្លួន របស់ពួកគេ ដោយរៀបចំបំណែកខ្សាច់នៅក្នុងត្បាញសូត្រ។
យោងតាមក្រុមអ្នកស្រាវជ្រាវថា សត្វរុយកាឌីស នឹងជំនួសភាគល្អិតមីក្រូសម្រាប់ដីខ្សាច់ដើម្បីបង្កើតជាសំបកការពារដ៏វែង ទាំងនេះដែលពួកគេបន្ថែមនៅក្នុង ផ្នែកនៅពេលពួកគេធំឡើង។

ខណៈវាមើលទៅដូចជា ការសម្របខ្លួនយ៉ាងឆ្លាតវៃ ក្រុមនេះបានរកឃើញថា រចនាសម្ព័ន្ធសត្វរុយកាឌីសផលិតជាមួយមីក្រូ គឺពិតជាខ្សោយជាងអ្វីដែលបានផលិតជាមួយភាគល្អិតខ្សាច់៕

Most Popular

To Top