ប្លែកៗ

អណ្តើកសមុទ្រ រួចផុតពីស្លាប់ ក្រុមអ្នកជួយសង្គ្រោះ ទាញខ្សែប្លាស្ទិច ប្រវែង៣០ស.ម

ទីក្រុបាងកក៖ អណ្តើកមួយក្បាលមានជីវិត ជីវ៉ាឡើងវិញ បន្ទាប់ពីក្រុមអ្នក ជួយសង្គ្រោះប្រទេសថៃបានទាញ ដុំប្លាស្ទិចដែលមានប្រវែង៣០ ស.មចេញពីពោះវៀនរបស់វា និងទាញចេញពីខាងក្រោយរបស់ វានាតំបន់ឆ្នេរសមុទ្រមួយកន្លែង នៅទីក្រុបាងកកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អណ្តើកសមុទ្រពណ៌បៃតង ត្រូវបានអ្នកស្រុករកឃើញថា វាកំពុងពិបាកក្នុងការដើរ បន្ទាប់ពីត្រូវបានលាងសម្អាត នៅឆ្នេរសមុទ្រនៅរ៉ាយ៉ុងភាគខាងកើត ប្រទេសថៃកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ អ្នកស្រុកបានទាក់ទងទៅក្រុមអ្នក ជួយសង្គ្រោះដោយដឹកសត្វនេះ ទៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានសមុទ្រ និងឆ្នេរនៅទីក្រុងបាងកក។

រូបភាពបង្ហាញពីពេទ្យសត្វម្នាក់ទាញ បន្ទះប្លាស្ទិចស្តើងៗចេញពីខាងក្រោយ របស់សត្វដ៏កម្រនេះ។ សត្វនេះមើលទៅមាន សភាពពិបាកណាស់ នៅពេលប្លាស្ទិចត្រូវបាន យកចេញពីព្រោះវៀនត្រង់កន្លែង ការបន្ទោរបង់ ឬការបន្តពូជរបស់វា ព្រោះថង់ប្លាស្ទិចបានជះឥទ្ធិពលដល់ការរំលាយអាហាររបស់សត្វអណ្តើក ដែលបណ្តាលឲ្យវាក្លាយ ទៅជាទល់លាមក។
ពេទ្យសត្វបាននិយាយថា សំរាមដែលនៅខាងក្នុងអណ្តើកនឹងបណ្តាលឲ្យវាស្លាប់ ប្រសិនបើវាមិនត្រូវបានយកចេញ។ សំរាមប្លាស្ទិចដែលមនុស្សបោះចោល សំរាមទៅក្នុងសមុទ្រមានគ្រោះថ្នាក់ខ្លាំងសម្រាប់សត្វ៕ ដោយ៖លី ភីលីព

Most Popular

To Top