អង់គ្លេស៖ហ្វូស៊ីលសត្វសម័យបុរាណ ដ៏ធំសម្បើមមួយដែលមាន ទម្ងន់ជិត១០០គីឡូក្រាម និងមានអង្កត់ផ្ចិតប្រហែល៥៥ ស.ម ត្រូវបានគេរកឃើញដោយ និស្សិត២នាក់នៅលើកោះ Isle of Wight នៃចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សត្វខ្យងក្តក់ត្រូវបានគេប្រទះឃើញ និងចងខ្សែពីថ្មជុំវិញដោយនិស្សិតសាកលវិទ្យាល័យលោក Jack Wonfor អាយុ ១៩ ឆ្នាំ និងលោក Theo Vickers អាយុ ២១ ឆ្នាំ។ បន្ទាប់ពីធ្វើការអស់រយៈពេល ១០ ម៉ោង សត្វទុកចោលកាលពីសម័យបុរាណត្រូវបានទាញចេញពីផ្នូររបស់វានៅជ្រលងឆកសមុទ្រនៃកោះ Isle of Wight ។
សត្វខ្យងក្តក់គឺជាសត្វសមុទ្រដែលផុតពូជ និងជាផ្នែកមួយនៃក្រុមគ្រួសារដូចខ្យងសមុទ្រ ដោយលោក Wonfor និងលោក Vickers ហៅគំរូរបស់ពួកគេថា ជាចំណុចដ៏អស្ចារ្យ។ ហ្វូស៊ីលដែលមានទម្ងន់ ២១០ ផោន (៩៦ គីឡូក្រាម) ត្រូវបានគេគិតថា វាមានអាយុកាលប្រហែល ១១៥ លានឆ្នាំរស់នៅក្នុងកំឡុងគ.ស។
ស្ថាបនិកនៃអង្គការ Wight Coast Fossils បានពណ៌នាអំពីសត្វខ្យងក្តក់ថាជា ‘ទីតានិចពិត’ និងជា ‘behemoth’ ។ ពួកគេនិយាយថា សត្វនេះមានអង្កត់ផ្ចិត ៥៥ ស.ម និងមានទម្ងន់ ៩៦ គីឡូក្រាម គឺជាតំណពូជដ៏ធំមួយ ដែលបង្ហាញពីទំហំនៃសត្វខ្យងក្តក់ heteromorph ធំធាត់ឡើងៗ៕


