អៀរឡង់៖ក្មេងប្រុសសិស្សសាលាម្នាក់មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរូបគេជំពប់ជើងដួលលើទូកវែងដែល មានវ័យចំណាស់បំផុតមួយ តាមនៅមាត់បឹង បន្ទាប់ពីកម្រិតទឹកនៅតាមដងទន្លេ និងបឹងស្រក់ចុះនៅប្រទេសអៀរឡង់ ដោយចៃដន្យ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្មេងប្រុសនេះមានឈ្មោះ Cathal McDonagh មកពីទីក្រុង Lisacul ក្នុងតំបន់ County Roscommon ប្រទេសអៀរឡង់បានប្រទះឃើញទូកនោះនៅពេលដែលក្មេងប្រុសកំពុងដើរលេងនៅក្នុងរូងភ្នំ Cloonacolly Lough នៅខាងក្រោយផ្ទះរបស់គ្រួសារគេ។ ដោយសារអាកាសធាតុស្ងួតនាពេលថ្មីៗ នេះកម្រិតទឹកនៅតាមដងទន្លេ និងបឹងនៃប្រទេសអៀរឡង់បានធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះក្មេងអាយុ១២ឆ្នាំ ទើបរកឃើញបែបនេះ។
ម្តាយរបស់ក្មេងប្រុស Cathal McDonagh លោកស្រី Eileen បាននិយាយថា លោកធុញទ្រាន់ណាស់ហើយបានដើរទៅបឹងដែលនៅ ខាងក្រោយផ្ទះរបស់យើង។ លោកស្រីមានការរំភើបចិត្តណាស់ហើយបានរត់ឡើងទៅផ្ទះ ដើម្បីប្រាប់ពួកយើង ប៉ុន្តែខ្ញុំគ្រាន់តែគិតថា វាជារបងព័ទ្ធជុំវិញមិនឲ្យទឹកហូរចូលដីស្រែចម្ការ។
អ្នកបុរាណវិទ្យាបានប្រមូលគំរូឈើតូចមួយ ដើម្បីពិនិត្យជាតិកាបូន។ លទ្ធផលត្រូវបានគេរង់ចាំ ប៉ុន្តែក្រុមគ្រួសារត្រូវបានគេប្រាប់ថា ទូកនេះអាចមានអាយុកាលតាំងពីឆ្នាំ២០០០ គ.ស៕



