Texas ៖ការសិក្សាថ្មីមួយបានបង្ហាញថា ពងសត្វល្មូនដ៏ធំបំផុតមួយក្បាលរបស់ពិភពលោកដែលបានក្រាបពង ដោយសត្វចម្លែកសមុទ្រនាសម័យបុរេប្រវត្តិកាលពី ៦៦ លានឆ្នាំមុនត្រូវបានរកឃើញនៅអង់តាក់ទិកមានសម្បកទន់ដូចជាស៊ុតអណ្តើក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកភូគព្ភវិទូមកពីសាកលវិទ្យាល័យ Texas ជឿថា ស៊ុតនេះមានទំហំ ១១ អ៊ីញត្រូវបានពងដោយសត្វចម្លែកមួយក្បាលដែលមានទំហំប៉ុនដាយណូស័រដ៏ធំមួយ ប៉ុន្តែសម្បកនេះមិនដូចស៊ុតដាយណូស័រដែលគេស្គាល់នោះទេ។ ស៊ុតមានសម្បកទន់ៗដូចសត្វបង្គួយសមុទ្របុរាណត្រូវបានគេស្គាល់ថា ជា mosasau ហើយវាមានទំហំតូចជាងស៊ុតបក្សីដំរីដែលផុតពូជ គឺសត្វMadagascan ។
ដុំថ្មីដែលជាប់ពងត្រូវបានគេរកឃើញក៏មានគ្រោងឆ្អឹងរបស់សត្វmosasaurs និងសត្វសមុទ្រនាសម័យបុរេប្រវត្តិហៅថា plesiosaurs ទាំងកូនតូច និងកូនពេញវ័យ។ អ្នកនិពន្ធនាំមុខគឺលោកបណ្ឌិត Lucas Legendre ជាអ្នកជំនាញខាងភូគព្ភសាស្រ្តនៅសាកលវិទ្យាល័យ Texas បាននិយាយថា ស៊ុតគឺស្រដៀងនឹងពងរបស់សត្វបង្គួយ និងពស់។
លោកបានបន្តថា ស៊ុតជារបស់សត្វមួយដែលមានប្រវែងយ៉ាងតិច ៧ ម៉ែត្រជាសត្វល្មូនសមុទ្រដ៏ធំមួយ។ ក្រៅពីវិមាត្រដ៏គួរឲ្យភ្ញាក់ផ្អើលការរកឃើញនេះប្រឈមនឹងគំនិតទូទៅថា សត្វសមុទ្រយក្សមានតាំងពីពេលមុនដាយណូស័រសម្លាប់ដោយអាចម៍ផ្កាយមិនបានស៊ុត៕