ឥណ្ឌា៖ប្រាសាទហិណ្ឌូបុរាណមួយ ដែលត្រូវបានលិចលង់ដោយទឹកជំនន់ដ៏មហន្តរាយកាលពី ២០០ ឆ្នាំមុនបានលេចចេញរូបរាងជាលើកដំបូងហើយ បន្ទាប់ពីកម្រិតទឹកទន្លេ Mahanadi បានស្រក់ចុះទាបដោយការនឹកស្មាន់មិនដល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ប្រាសាទហិណ្ឌូដែលមានអាយុកាល ៥០០ ឆ្នាំកសាងឡើងជារូបតំណាងរបស់អាទិទេពព្រះវិស្ណុធ្លាប់បានឈរនៅលើច្រាំងទន្លេ Mahanadi ក្នុងខេត្ត Odisha ភាគខាងកើតប្រទេសឥណ្ឌាហើយបានផ្តល់កន្លែងសក្ការៈបូជាសម្រាប់ភូមិចំនួន៧នៅក្បែរនោះ។ ប៉ុន្តែបន្ទាប់ពីទឹកជំនន់ខ្លាំងនៅទស្សវត្សឆ្នាំ ១៨០០ ទឹកទន្លេបានផ្លាស់ប្តូរទិសដៅដែលបង្ខំឲ្យអ្នកភូមិបោះបង់ចោលប្រាសាទ និងផ្ទះសម្បែងរបស់ពួកគេ នៅពេលដែលពួកគេបានបាត់ខ្លួននៅក្រោមទឹកហូរហៀរ។
ទីតាំងរបស់វាត្រូវបានបាត់បង់អស់ ជាច្រើនជំនាន់ជាមួយនឹងការស្វែងរកម្តងហើយម្តងទៀតដោយមរតកសិល្បៈជាតិឥណ្ឌា និងបេតិកភណ្ឌវប្បធម៌ (INTACH) ដែលបង្ហាញពីភាពឥតប្រយោជន៍។ ទោះយ៉ាងណានៅសប្តាហ៍នេះ ប្រាសាទនេះបានលេចចេញពីទឹក ទន្លេឡើងវិញ ខណៈកម្ពស់ទឹកទន្លេរបស់ Mahanadi បានធ្លាក់ចុះទាបដើម្បីបង្ហាញពីការលេចចេញជាថ្មីម្តងទៀត៕ ដោយ៖លី ភីលីព




