ប្លែកៗ

ត្រីរស់នៅក្នុងមហាសមុទ្រជ្រៅបំផុត វិវត្តស្បែកប្រែជាងងឹតដើម្បីស្រូបយកពន្លឺជាង ៩៩ ភាគរយនៃពន្លឺ ធ្វើឲ្យសត្វស្ទើរតែមើលមិនឃើញ

អាមេរិក៖ប្រភេទត្រីមួយចំនួន ដែលរស់នៅក្នុងតំបន់មហាសមុទ្រទឹកជម្រៅបានវិវត្តស្បែក ឲ្យឡើងខ្មៅជ្រុលដើម្បីស្រូបយកពន្លឺព្រះអាទិត្យប្រហែល ជាង៩៩,៥ ភាគរយធ្វើឲ្យពួកគេមើលមិនឃើញចំពោះ មំសាសី បើទោះបីជាពួកគេមានមុខភ្លឺរបស់វាក៏ដោយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

សត្វមានប្រសិទ្ធិភាពណាស់ នៅពេលត្រាំពន្លឺធ្វើឲ្យវាលេចឡើងគ្រាន់តែជារូបភាព ដែលមើលទៅដូចជាមិនមានលក្ខណៈពិសេសណាមួយទេ។ អ្នកសិក្សាមកពីសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណ យ៉ាងហោចណាស់ ១៦ ប្រភេទដែលប្រើទម្រង់នៃការក្លែងបន្លំពណ៌ខ្មៅដើម្បីចៀសវាងសត្វរំពារួមមានត្រីនាគ និងត្រីធ្មេញពស់។

អ្នកស្រាវជ្រាវបាននិយាយថា នៅក្នុងជម្រៅនៃមហាសមុទ្រមិនមានពន្លឺព្រះអាទិត្យធម្មជាតិ អាចជ្រាបចូលបានឡើយ ហើយសត្វមំសាសីខ្លះមានសមត្ថភាព បញ្ចេញពន្លឺដោយប្រើជីវពន្លឺដើម្បីបរបាញ់សត្វរបស់ពួកគេ។ ការលាក់ខ្លួនអាចមើលឃើញធម្មតា និងស្រូបយកពន្លឺទាំងអស់នេះដោយមិនត្រូវបានគេប្រទះឃើញគឺ ជាគុណសម្បត្តិនៃការរស់រានមានជីវិតដ៏សំខាន់។

ប្រភេទសត្វខ្លះមានស្បែកខ្មៅជ្រុល ក៏មានការទាក់ទាញ ឬប្រើអំពូលជីវាណូដែរ ប៉ុន្តែស្បែករបស់ ពួកគេងងឹតខ្លាំងណាស់មិនមានពន្លឺណាមួយលោតចេញពី រាងកាយរបស់ពួកគេដែលអនុញ្ញាតឲ្យពួកគេទាក់ទាញ និងអន្ទាក់អាហាររបស់ពួកគេ៕
ដោយ៖លី ភីលីព

Most Popular

To Top