ប្លែកៗ

ធ្មេញបុរាណបង្ហាញពីរោគពិស ដំបូងរបស់មនុស្សកាល៥.០០០ឆ្នាំ បណ្តាលឲ្យបាត់បង់ចំនួន ប្រជាជននាងយុគថ្មរំលីង

ចិន៖ទោះបីជាជំងឺរាតត្បាតរីករាលដាល នៅតែបង្កការបំផ្លិចបំផ្លាញលើពិភពលោកក៏ដោយ អ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្តុតាងដោយបង្ហាញថា មនុស្សជាតិត្រូវបានញាំញីដោយព្រឹត្តិការណ៍បែបនេះតាំងពី រាប់ពាន់ឆ្នាំកន្លងមកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បន្ទាប់ពីការវិភាគធ្មេញបុរាណអ្នកជំនាញ បានរកឃើញថា មានបាក់តេរីបង្ករោគឆ្លងមេរោគដល់ មនុស្សអស់រយៈពេល ៥០០០ ចំណែកការសិក្សាពីមុនបានលើកឡើងថា វាមានអាយុកាលត្រឹមតែ ៣,០០០ ឆ្នាំមុនប៉ុណ្ណោះ។ លទ្ធផលបានមកពីមេរោគថ្មីនៃជំងឺ Yersinia pestis ក្នុងDNA ដកស្រង់ចេញពីអដ្ឋិធាតុបុរាណរបស់ស្ត្រីអាយុ ២០ ឆ្នាំហើយវាអាចជារោគពិសដំបូងបង្អស់របស់ពិភពលោក។

ក្រុមនេះជឿជាក់ថា បាក់តេរីដែលងាប់នេះ បានដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរប្រជាសាស្ត្រនៃយុគសម័យថ្មត្រូវបានគេស្គាល់ថា ជាការធ្លាក់ចុះ នៃយុគថ្មរំលីង ហើយការបាត់បង់យ៉ាងច្រើននៃចំនួនប្រជាជន បានកើតឡើងនៅប្រហែល ៣,០០០ មុនគ.ស។ 

រោគរាតត្បាតដំបូងបង្អស់ ត្រូវបានគេស្គាល់ថា Justinian’s Plague ត្រូវបានគេកត់ត្រាទុកនៅជុំវិញឆ្នាំ៥៤១នៃគ.សមានអាយុកាលប្រហែល២០០ឆ្នាំ និងបានសម្លាប់មនុស្សជាង២៥លាននាក់។ព្រឹត្តិការណ៍ធំបន្ទាប់គឺការស្លាប់ពណ៌ខ្មៅបានចាប់ផ្តើមនៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៣៣៤ ហើយបានធ្វើដំណើរទៅកាន់អឺរ៉ុប និងបានសម្លាប់ប្រជាជនពាក់កណ្តាលនៃទ្វីបនេះ៕ដោយ៖លី ភីលីព

Most Popular

To Top